ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីថ្មីអ៊ីរ៉ង់ គូសបញ្ចាក់គោលការណ៍ សម្រាប់ប្រទេសរុស្សី

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT លោក Masoud Pezeshkian ដែលជាប្រធានាធិបតី ជាប់ឆ្នោតរបស់អ៊ីរ៉ង់ បានពណ៌នាប្រទេសរុស្ស៊ីថាជា ដៃគូយុទ្ធសាស្ត្រដ៏មានតម្លៃ ហើយបានសន្យាពង្រឹងទំនាក់ទំនងបន្ថែមទៀត ជាមួយទីក្រុងមូស្គូ បន្ថែមទៀតផងដែរ។

លោក Pezeshkian ដែលនឹងត្រូវប្រកាសឡើងកាន់តំណែងនៅថ្ងៃទី ៣០ខែកក្កដា បានកំណត់អាទិភាពគោលនយោបាយការបរទេស របស់គាត់នៅក្នុងអត្ថបទមួយ ដែលមានចំណងជើងថា សាររបស់ខ្ញុំទៅកាន់ពិភពលោកថ្មី ដែលបោះពុម្ពដោយ Tehran Times កាលពីថ្ងៃសុក្រ។

លោកបានសរសេរថា៖រុស្ស៊ីគឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ដ៏មានតម្លៃ និងជាអ្នកជិតខាងរបស់អ៊ីរ៉ង់ ហើយរដ្ឋបាលរបស់លោកនឹង នៅតែប្តេជ្ញាចិត្តក្នុងការពង្រីង និងពង្រឹកកិច្ចសហប្រតិបត្តិការ ទ្វេភាគី បន្តទៀត។

ប្រធានាធិបតីជាប់ឆ្នោត បានសង្កត់ធ្ងន់ថា ក្រុងតេហរ៉ង់នឹងបន្តផ្តល់អាទិភាព ទំនាក់ទំនងជាមួយរុស្ស៊ីទាំងក្នុងកម្រិតទ្វេភាគី និងជាផ្នែកមួយនៃអង្គការអន្តរជាតិដូចជា BRICS អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ផងដែរ។

លោក Pezeshkian បាននិយាយទៀតថា រដ្ឋាភិបាលរបស់គាត់ក៏នឹងគាំទ្រយ៉ាងសកម្មនូវ កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top