ព័ត៌មានអន្តរជាតិ

យោធា នឹងទទួលបានរង្វាន់ ១៧ម៉ឺនដុល្លារ ប្រសិនបើអាចបាញ់ ទំលាក់យន្តហោះ F-16ដំបូង ក្នុងជម្លោះនៅអ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនឯកជន Fores បានប្រកាសថា ទាហានរុស្ស៊ីដំបូងគេណា ដែលអាចបាញ់ទំលាក់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលបណ្តាប្រទេស លោកខាងលិច ត្រៀមនឹងប្រគល់ឱ្យទីក្រុងគៀវ នឹងទទួលបានរង្វាន់យ៉ាងច្រើន ។

Fores គឺជាក្រុមហ៊ុនអ្នកជំនាញផលិត ឧបករណ៍សេរ៉ាមិចហើយ ពីមុនបានចំណាយប្រាក់ ឧបត្ថម្ភសម្រាប់បរិក្ខារលោកខាងលិច ដែលយកដោយយោធារុស្ស៊ី ជាច្រើនដងរួចមកហើយដែរ ។

សហរដ្ឋអាមេរិក បែលហ្ស៊ិក ដាណឺម៉ាក ន័រវែស និងហូឡង់ បានសន្យាផ្តល់ឲ្យយោធាអ៊ុយក្រែន យ៉ាងហោចណាស់ ៦០ គ្រឿង F-16 នៅចុងឆ្នាំនេះហើយ នៅដើមខែកក្កដា រដ្ឋាភិបាលហូឡង់បានប្រកាសថា ការផ្ទេរយន្តហោះដំបូងចេញពីក្រុមចំនួន២៤គឺជិតមកដល់ហើយ។

អ៊ុយក្រែន​បាន​អះអាង​ថា ខ្លួន​ត្រូវ​ការ​យន្តហោះ F-16 ដើម្បី​ការពារ​ប្រឆាំង​នឹងមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី និង​ដើម្បី​ប្រជែង​នឹង​ឧត្តមភាព​ផ្លូវ​អាកាស​របស់​ក្រុង​មូស្គូ​នៅ​លើ​ជួរ​មុខ។

ទីក្រុងមូស្គូបាននិយាយថា យន្តហោះចម្បាំង F-16 នឹងមិនអាចផ្លាស់ប្តូរ លទ្ធផលនៃជម្លោះ ដូចសព្វាវុធរបស់លោកខាងលិច ផ្សេងទៀតដែលផ្តល់ដល់ទីក្រុងគៀវ ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីដើមឆ្នាំនេះថា យោធារុស្ស៊ីនឹងកម្ទេចយន្តហោះ ដូចដែលខ្លួនបានធ្វើជាមួយផ្នែករឹង របស់អ៊ុយក្រែនផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top