ព័ត៌មានអន្តរជាតិ

លោកស្រី Pelosi ជាតួអង្គសំខាន់ដែលនាំឲ្យលោក Biden សម្រេចចាកចេញពី ការប្រកួតប្រជែងអាណត្តិថ្មី

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានសភា Nancy Pelosi ត្រូវបានគេមើលឃើញថា បានដើរតួយ៉ាងសំខាន់ ក្នុងការដាក់សម្ពាធប្រធានាធិបតី Joe Biden ចេញពីការប្រណាំងឆ្នាំ២០២៤ នេះ។

កាសែត NBC បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពព័ត៌មានជាច្រើន ពីខាងក្នុងថាលោកស្រីបានព្រមានយ៉ាងច្រើន ដែលនឹងអាចកើតឡើងអំពីផលវិបាក នៃការបន្តយុទ្ធនាការរបស់លោក Joe Biden។

បន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍ និងសម្ពាធកើនឡើងពីក្នុងបក្សរបស់លោក លោក Biden បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងមិនឈរឈ្មោះសម្រាប់ ការបោះឆ្នោតឡើងវិញឡើយ ហើយបានគាំទ្រអនុប្រធានាធិបតី Kamala Harris ឱ្យក្លាយជាបេក្ខភាពគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតខែវិច្ឆិកា។

យោងតាមប្រភពរបស់ NBC ដដែលលោកស្រី Pelosi គឺជាតួអង្គសំខាន់មួយក្នុង ការដាក់សំពាធលោក Biden ដើម្បីបោះបង់ចោល ខណៈដែលលោកស្រីមិនបានអំពាវនាវ ជាសាធារណៈឱ្យលោក Biden លាលែងពីតំណែងនោះទេ ប៉ុន្តែលោកស្រីបានធ្វើការដោយស្ងប់ស្ងាត់ និងប្រកបដោយវិធីសាស្ត្រ នៅពីក្រោយឆាក។

លោកស្រី Pelosi ត្រូវបានគេរាយការណ៍ថា បាននិយាយទៅកាន់ សមាជិកសភាដែលមានឋានៈ និងឯកសារជាច្រើន ហើយបានជំរុញពួកគេឱ្យ និយាយអំពីជំហ និងការយល់ឃើញរបស់ពួកគេ លើបេក្ខភាពរបស់ Biden ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top