ព័ត៌មានអន្តរជាតិ

វេណេហ្ស៊ុយអេឡា ស្នើឱ្យប្រទេសចំនួន ៧ ដកបុគ្គលិកការទូតចេញពីប្រទេសរបស់ខ្លួន

afp

ការ៉ាកាស៖ ប្រទេសវេណេស៊ុយអេឡា បានអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសអាហ្សង់ទីន ឈីលី កូស្តារីកា ប៉េរូ ប៉ាណាម៉ា សាធារណរដ្ឋដូមីនីកែន និងអ៊ុយរូហ្គាយ ដកបុគ្គលិកការទូតរបស់ពួកគេ ដែលទទួលស្គាល់នៅក្នុងប្រទេសនេះ។

វិធានការដែលត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយចេញផ្សាយដោយក្រសួងការបរទេសវេណេស៊ុយអេឡា ក៏បានអំពាវនាវឱ្យដកបុគ្គលិកការទូតវេណេស៊ុយអេឡា ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសទាំងនោះផងដែរ។

វេណេស៊ុយអេឡាបានចោទប្រកាន់រដ្ឋាភិបាលនៃប្រទេសទាំង ៧ថា ជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ជាពិសេសការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យដែលបានឃើញប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ ជាប់ឆ្នោតឡើងវិញ សម្រាប់អាណត្តិ ៦ឆ្នាំលើកទី៣ របស់លោក។

ប្រទេសទាំងនោះ “ស្ថិតនៅក្រោមការត្រួតត្រារបស់ទីក្រុងវ៉ាស៊ីនតោន ហើយបានប្តេជ្ញាចិត្តដើម្បីបញ្ជ្រាបមនោគមវិជ្ជានៃហ្វាស៊ីសអន្តរជាតិ” នេះបើយោងតាមសេចក្តីថ្លែងការណ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top