បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក កញ្ចប់ដំបូងបានមកដល់ ប្រទេសអ៊ុយក្រែនហើយ។
ប្រភពដដែលក៏បានប្រាប់កន្លែង លក់ក្នុងលក្ខខណ្ឌអនាមិកថា ចំនួនយន្តហោះចម្បាំងគឺមានតិចតួច នៅឡើយហើយមដល់ពេលនេះរដ្ឋាភិបាលទីក្រុងគៀវ មិនទាន់ធ្វើអត្ថាធិប្បាយលើការចែកចាយនេះទេ។
យ៉ាងណាក្តីប្រភពដើមនៃយន្តហោះនេះ មិនទាន់ដឹងច្បាស់នៅឡើយទេដោយ កាលពីឆ្នាំមុន ក្រុមរដ្ឋណាតូ រួមមាន ដាណឺម៉ាក ហូឡង់ បែលហ្សិក កាណាដា លុចសំបួ ន័រវេស ប៉ូឡូញ ប៉ទុយហ្គាល់ រូម៉ានី និងស៊ុយអែត បានបង្កើតអ្វីដែលគេហៅថា សម្ព័ន្ធ F-16ហើយក្រោយមកក៏មានក្រិក អាមេរិក ប៊ុលហ្គារី និងបារាំងក្រោយមកបានចូលរួមផងដែរ។
ខណៈពេលដែលប្រទេសមួយចំនួន រួមទាំងហូឡង់ និងដាណឺម៉ាក បានសន្យាផ្តល់ឱ្យទីក្រុងកៀវនូវយន្តហោះ២៤និង១៩ គ្រឿងរៀងៗខ្លួនពីស្តុករបស់ពួកគេ ប៉ុន្តែប្រទេសផ្សេងទៀតបានប្តេជ្ញា ក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី