បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសជាច្រើនបន្ថែមទៀត ដែល រួមទាំងអូស្ត្រាលី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានចេញការព្រមានអំពីសុវត្ថិភាព ដល់ពលរដ្ឋរបស់ពួកគេអំពី ការធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដោយសារការតវ៉ាប្រឆាំងនឹង ជនអន្តោប្រវេសន៍ដែលកំពុង រីករាលដាលនៅទូទាំងប្រទេស។
បាតុកម្មជាច្រើនបានក្លាយជាអំពើហិង្សានៅទូទាំងប្រទេសអង់គ្លេសកាលពីចុងសប្តាហ៍ ខណៈដែលក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍បានប៉ះទង្គិចជាមួយប៉ូលិសបន្ទាប់ពីការសម្លាប់កុមារបីនាក់ដោយក្មេងជំទង់ជនជាតិអាហ្វ្រិកកាលពីសប្តាហ៍មុន។
យោងតាមរបាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយ យ៉ាងហោចណាស់មានប្រទេស ចំនួន៥បានចេញការព្រមាន អំពីការធ្វើដំណើរ ដល់ពលរដ្ឋរបស់ពួកគេ ទៅកាន់ប្រទេសអង់គ្លេសជុំវិញបញ្ហានេះ។
ប្រទេសម៉ាឡេស៊ីគឺជា ប្រទេសដំបូងគេ ដែលចេញសេចក្តីជូនដំណឹង ដល់ពលរដ្ឋរបស់ខ្លួន នៅចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យដោយជំរុញឱ្យពួកគេ នៅឱ្យឆ្ងាយពីតំបន់តវ៉ា និង រក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត ។
ស្ថានទូត ឥណ្ឌូណេស៊ី នៅទីក្រុងឡុងដ៍ បានចេញការអំពាវនាវស្រដៀងគ្នានេះ ដោយជំរុញឱ្យពលរដ្ឋ របស់ខ្លួននៅចក្រ ភពអង់គ្លេស ឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសប្រសិនបើការធ្វើដំណើរ ឬធ្វើសកម្មភាពនៅខាងក្រៅផ្ទះ និងដើម្បី ជៀសវាងហ្វូងមនុស្សច្រើន និងកន្លែងដែលមានឱកាសក្លាយជាកន្លែងប្រមូលផ្តុំសម្រាប់មហាជន ឬក្រុម៕
ប្រែសម្រួល៖ស៊ុនលី