បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាវាកងទ័ពជើងទឹករុស្ស៊ី ចំនួន២គ្រឿង បានចូលចតនៅកំពង់ផែ Cochin នៅភាគខាងត្បូង ប្រទេសឥណ្ឌា នេះបើយោងតាមស្ថានទូត របស់ទីក្រុងមូស្គូនៅទីក្រុងញូវដេលី បានប្រកាស កាលពីថ្ងៃអង្គារម្សិលមិញ ។
នាវាទាំងនោះរួម មាននាវា ផ្ទុកមីស៊ីល Varyag និងនាវាចម្បាំង Marshal Shaposhnikov ដែលជាផ្នែកមួយ នៃកងនាវាចរ ប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ី ដោយពិពណ៌នាការបំពេញ ទស្សនកិច្ចនេះគឺជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ។
ស្ថានទូតបានបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍ថា ៖ ដំណើរទស្សនកិច្ចនេះ ក៏បានបញ្ជាក់ ពីកិច្ចសហប្រតិបត្តិការ ដែនសមុទ្រ ដ៏រឹងមាំរវាងរុស្ស៊ី និងឥណ្ឌាផងដែរ ។
វីដេអូដែលចេញផ្សាយ ដោយស្ថានទូតបានបង្ហាញថា នាវិករុស្ស៊ីបានធ្វើអន្តរកម្ម ជាមួយសមភាគីឥណ្ឌា របស់ពួកគេនៅក្នុងតំបន់គ្រប់គ្រង ។
គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចនេះត្រូវបានរាយការណ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីនាវាចម្បាំង របស់កងទ័ពជើងទឹកឥណ្ឌា INS Tabar បានធ្វើដំណើរទៅកាន់ទីក្រុង St Petersburg របស់ប្រទេសរុស្ស៊ី សម្រាប់ដំណើរទស្សនកិច្ច រយៈពេលបួនថ្ងៃ ដើម្បីចូលរួមក្នុងការប្រារព្ធ ពិធីព្យុហយាត្រាទិវា កងទ័ពជើងទឹក្រុងស្ស៊ីលើកទី៣២៨៕
ប្រែសម្រួល៖ស៊ុនលី