ដាកា៖ អគ្គមេបញ្ជាការ កងទ័ពបង់ក្លាដែស លោក Waker-Uz-Zaman បានឲ្យដឹងថា រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដែលដឹកនាំដោយសេដ្ឋវិទូ លោក Muhammad Yunus ទំនងជានឹងស្បថ ចូលកាន់តំណែង នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
លោក Waker បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុងដាកាថា រដ្ឋាភិបាលបណ្តោះអាសន្ន ទំនងជានឹងស្បថ ចូលកាន់តំណែងនៅម៉ោង ៨យប់ ម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ។
លោកក៏បានឲ្យដឹងដែរថា ក្រុមប្រឹក្សាប្រឹក្សា អាចមានសមាជិក ១៥ រូប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីបង់ក្លាដែសលោក Mohammed Shahabuddin បានរំលាយសភា ដោយត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina៕
ប្រែសម្រួល ឈូក បូរ៉ា
