តូក្យូ៖ បើទោះបីជាមានការប្រឆាំងឥតឈប់ឈរ មិនថាឡើយទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏ប្រទេសជប៉ុន កាលពីថ្ងៃពុធ បានចាប់ផ្តើមជុំទី៨ នៃការបង្ហូរទឹកកាកសំណល់ដែលមានមេរោគនុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដដែល។
ក្រុមហ៊ុន Tokyo Electric Power Company ហៅកាត់ថា (TEPCO) ជាប្រតិបត្តិកររបស់រោងចក្រនឹងបញ្ចេញទឹកសំណល់ប្រហែល៧.៨០០តោនពីអាងស្តុកចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករហូតដល់ថ្ងៃទី២៥ខែសីហា។
កាលពីថ្ងៃពុធ ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសជប៉ុន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើគ្មានទំនួលខុសត្រូវនៃការបញ្ចេញទឹកកាកសំណល់ចូលសមុទ្រដោយបានកត់សម្គាល់ថា ការបង្ហូរទឹកកាកសំណល់នេះទាក់ទងនឹងសុខភាពមនុស្សជាតិទាំងអស់ បរិស្ថានសមុទ្រពិភពលោក និងផលប្រយោជន៍សាធារណៈអន្តរជាតិ ហើយមិនមែនជារឿងឯកជនសម្រាប់ប្រទេសជប៉ុនតែមួយគត់នោះទេ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យនៅឯស្ថានទូតបានឲ្យដឹងថា ដោយមិនបានដោះស្រាយនូវកង្វល់របស់សហគមន៍អន្តរជាតិអំពីសុវត្ថិភាពនៃការហូរចេញបែបនេះឡើយ ភាពជឿជាក់យូរអង្វែងនៃកន្លែងបន្សុត និងប្រសិទ្ធភាពនៃការរៀបចំការត្រួតពិនិត្យ ការបន្តបង្ហូរទឹកកខ្វក់នុយក្លេអ៊ែររបស់ជប៉ុនទៅក្នុងមហាសមុទ្រ ផ្លាស់ប្តូរហានិភ័យនៃការចម្លងរោគដែលអាចកើតមានដល់ពិភពលោកទាំងមូល។
អ្នកនាំពាក្យដដែលនេះបានអំពាវនាវឱ្យភាគីជប៉ុន សហការយ៉ាងពេញលេញក្នុងការរៀបចំការរៀបចំការត្រួតពិនិត្យអន្តរជាតិឯករាជ្យដែលនៅតែមានប្រសិទ្ធភាពក្នុងរយៈពេលយូរ និងមានការចូលរួមយ៉ាងសំខាន់ពីភាគីពាក់ព័ន្ធផ្សេងទៀត៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
