ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បានបង្ហាញការព្យាយាម ដើម្បីសម្រេចតាមគោលដៅចំណាយយោធា របស់អង្គការណាតូ

xinhua

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត Politico បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលអាល្លឺម៉ង់ថា ប្រទេសអាល្លឺម៉ង់ កំពុងស្វែងរកការរួមបញ្ចូលថ្លៃដើមនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលប្រើប្រាស់ដោយយោធា នៅក្នុងថវិកាការពារជាតិរបស់ខ្លួនដើម្បីរក្សាការចំណាយលើសពីគោលដៅរបស់ណាតូ។

សម្ព័ន្ធមិត្តរបស់ទីក្រុងប៊ែរឡាំង បានរិះគន់មហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប មួយនេះចំពោះការខកខានមិនបានគោរពការ ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចំណាយ ២ភាគរយ នៃទិន្នផលសេដ្ឋកិច្ចរបស់ខ្លួនលើវិស័យការពារជាតិជារៀងរាល់ឆ្នាំ។

អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងសហភាពអឺរ៉ុប និងជាសមាជិកអង្គការណាតូធំជាងគេនៅអឺរ៉ុប អាចរាប់បញ្ចូលទាំងការចំណាយលើផ្លូវថ្នល់ និងផ្លូវដែកដែលត្រូវការសម្រាប់ដឹកទាហាន និងរថក្រោះឆ្លងកាត់រដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីវាយលុកគោលដៅដែលកំណត់ដោយប្លុក ជាពិសេសបន្ទាប់ពីឆ្នាំ ២០២៧។

អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា ថវិកាការពារជាតិប្រចាំឆ្នាំរបស់ប្រទេសដែលត្រូវបានបែងចែកសម្រាប់ណាតូក៏នឹងគ្របដណ្តប់ លើការចំណាយមួយចំនួនពីនាយកដ្ឋានផ្សេងទៀត រួមទាំងការិយាល័យការបរទេស អធិការបតី និងក្រសួងហិរញ្ញវត្ថុផងដែរ។

ទោះបីជាជួបប្រទះបញ្ហាជាមួយកងកម្លាំង ប្រដាប់អាវុធរបស់ខ្លួនក៏ដោយ ក៏អាល្លឺម៉ង់គឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែននៅក្នុងតំបន់ ដោយផ្តល់ និងប្តេជ្ញាផ្តល់ជំនួយយោធាយ៉ាងហោចណាស់ ២៨ពាន់លានអឺរ៉ូឬត្រូវជាជាង៣០ពាន់លានដុល្លារដល់ក្រុងកៀវនៅក្នុងការសន្យាបច្ចុប្បន្ន និងអនាគត៕

ប្រែសម្រួល៖ស៊ុនលី

To Top