ព័ត៌មានអន្តរជាតិ

លោក Scholz៖ អាល្លឺម៉ង់ នឹងពន្លឿនក្នុងការធ្វើការនិរទេស ជនអន្តោប្រវេសខុសច្បាប់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្តេជ្ញាបង្ក្រាបការធ្វើចំណាកស្រុកខុសច្បាប់ និងពន្លឿនការនិរទេសជនភៀសខ្លួន ដោយសារការបាញ់ប្រហារដ៏សាហាវមួយ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តិដោយអ្នកស្វែងរក សិទ្ធិជ្រកកោនជនជាតិស៊ីរីសមរម្យ។

ប្រភពដដែលបានឲ្យដឹងទៀតថា លោក Scholz បានធ្វើ​ការសន្យា​ខណៈដែល​បាន​ទៅ​មើល​ទីតាំង ​នៃ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​។ ជនដៃដល់ម្នាក់បានវាយដំអ្នកទស្សនា នៅឯពិធីបុណ្យនៃភាពចម្រុះក្នុងទីក្រុង Solingen កាលពីយប់ថ្ងៃសុក្រ។

ជាលទ្ធផលមនុស្ស​បី​នាក់​ បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នេះ និង​៨​នាក់​ផ្សេង​ទៀត​រង​របួស ខណៈ​ដែល​ជនសង្ស័យ​ជា​ជនដៃដល់ ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយមក​ក៏​បានសុខចិត្តប្រគល់ខ្លួនមកឲ្យអជ្ញាធរវិញផងដែរ។

ក្រោយមកប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ដោយដកស្រង់អាជ្ញាធរថា ជនសង្ស័យគឺជាជនភៀសខ្លួនស៊ីរីអាយុ២៦ឆ្នាំ ដែលបានចូលប្រទេសនេះដើម្បី សុំសិទ្ធិជ្រកកោននៅឆ្នាំ២០២២។
គាត់ត្រូវបានគេរាយការណ៍ថា ប្រហែលជាកំពុងបន្តធ្វើប្រតិបត្តិការ តាមបញ្ជាពីក្រុមរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) ដែលដំបូងឡើយ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។

លោកScholz បានថ្កោលទោសការវាយប្រហារនេះថា ជាសកម្មភាពនៃ អំពើភេរវកម្មប្រឆាំងនឹងយើងទាំងអស់គ្នា ហើយបានសន្យាថា នឹងចាត់វិធានការដើម្បីជៀសវាង ឧប្បត្តិហេតុបន្ថែមទៀតផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top