ដប៉ុន្មានថ្ងៃចុងក្រោយនេះ កិច្ចប្រជុំកំពូលនៃវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤ បានគ្រោងផែនការ គោលថ្មី ស្ដីពីចិននិងអាហ្វ្រិក ពួតដៃគ្នាជំរុញ ការធ្វើទំនើបកម្ម ។ ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការ រវាងចិន និងអាហ្វ្រិក តើគួរធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរបៀបណា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសហគ្រិន របស់ភាគីទាំងពីរ ។ពួកគេនាំគ្នាស្វែងរក ឱកាសថ្មីក្នុង វិធានការថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងដែលលើកឡើង ដោយកិច្ចប្រជុំកំពូលនេះ ។
កាលពីថ្ងៃទី៦ខែកញ្ញា មហាសន្និបាត សហគ្រិនចិន-អាហ្វ្រិកលើកទី៨ បានបើកធ្វើនៅក្រុងប៉េកាំង ។ នេះជាសកម្មភាពបន្ទាប់បន្សំ ដ៏សំខាន់នៃកិច្ចប្រជុំកំពូលលើកនេះ ។ ក្រៅពីតំណាង នៃសហគ្រាសចិន នៅមានតំណាង សហគ្រាសមកពីប្រទេស អាហ្វ្រិកចំនួន៤៨ដូចជា សេណេហ្គាល់ អាហ្វ្រិក ខាងត្បូងនិងកេន យ៉ា ជាដើមចូលរួម មហាសន្និបាតនេះដែរ ដែលពាក់ព័ន្ធនឹងអាជីវកម្មជាច្រើន ។ ក្នុងពិធីបើកមហា សន្និបាតលោក Li Qiang នាយករដ្ឋមន្ត្រីចិន បានផ្តួចផ្តើមគំនិតថា ចិននិងអាហ្វ្រិកគួរបង្កើន ការតភ្ជាប់ទីផ្សារ ថែមមួយកម្រិតទៀត ជំរុញការរួមបញ្ចូលគ្នា នៃឧស្សាហកម្ម ថែម មួយកម្រិតទៀត និងបង្កើនការជំរុញឧស្សាហកម្ម ដោយការច្នៃប្រឌិតថ្មីថែមមួយកម្រិតទៀត ។ សហគ្រិនចិននិងអាហ្វ្រិក ក៏បានធ្វើការផ្លាស់ប្តូរ យ៉ាងស៊ីជម្រៅ ពិភាក្សាអំពីទិសដៅថ្មី នៃការធ្វើឱ្យស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការ រំពឹងថា នឹងមានការការប្រាស្រ័យ ទាក់ទងគ្នាកាន់តែល្អប្រសើរ ដើម្បីសម្រេចបាននូវការ ផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះកាន់តែច្រើន ។

ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ក្រោមការណែនាំរបស់ “ផែនការកិច្ចសហប្រតិបត្តិការធំៗចំនួន១០” “ប្រតិបត្តិការធំៗចំនួន៨” និង “គម្រោងសំខាន់ៗចំនួន៩” រវាងចិននិងអាហ្វ្រិក កិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាងចិន និងអាហ្វ្រិក បានពន្លឿនការអភិវឌ្ឍ ដែលទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើន ។ ចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាហ្វ្រិក ក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ទំហំពាណិជ្ជកម្មចិននិង អាហ្វ្រិកនៅឆ្នាំ២០២៣ បានកើនឡើងជិត៣៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៣ ។ ចាប់ពីឆ្នាំ២០១៣មក ចិនបានចូលរួមការសាងសង់ផ្លូវដែក ប្រវែងជាង៦ពាន់គីឡូម៉ែត្រ និងផ្លូវថ្នល់ប្រវែង ជាង៦ពាន់គីឡូម៉ែត្រនៅអាហ្វ្រិក សហគ្រាសបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន ដូចជាធុរកិច្ចអេឡិចត្រូនិក និងទូរគមនាគន៍ចល័ត មួយចំនួនជាដើមបាន ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅអាហ្វ្រិក ហើយផលិតផលប្រកបដោយ លក្ខណៈ ពិសេសជាង២០០ ប្រភេទរបស់ប្រទេស អាហ្វ្រិក ចំនួន២៣ ទទួលប្រជាប្រិយភាពនៅ “ទិវាទិញទំនិញគុណភាពល្អ នៃអាហ្វ្រិក តាមបណ្តាញអ៊ីនធើណេត” ។ល។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិង ពាណិជ្ជកម្មរវាងចិន និងអាហ្វ្រិកក្នុង វិស័យប្រពៃណី បានលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់ មុខរបរថ្មីនិងវិស័យថ្មីបានទទួលការអភិវឌ្ឍយ៉ាងផុលផុស ។
ក្នុងកិច្ចប្រជុំកំពូល នៃវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកលើកនេះ ភាគីចិន បានលើកឡើងថា ក្នងរយៈពេលបីឆ្នាំ ខាងមុខនេះ ចិនរីករាយ រួមជាមួយភាគី អាហ្វ្រិកធ្វើប្រតិបត្តិការ ភាពជាដៃគូធំទាំង១០ នៃការដែលចិននិងអាហ្វ្រិក ពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ។ មតិសាធារណៈបានសម្គាល់ជាទូទៅថា នេះជាខ្សែមេនៃកិច្ច សហប្រតិបត្តិការជាក់ស្តែង រវាងចិននិងអាហ្វ្រិកនាពេលបច្ចុប្បន្ននិងមួយរយៈពេលខាងមុខ ។ ឈរលើទីចាប់ផ្តើមថ្មី សហគ្រាសចិននិងអាហ្វ្រិក នឹងទទួលឱកាសធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន ។
ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានខ្សែសង្វាក់ ឧស្សាហកម្មដ៏ពេញលេញបំផុតលើទូទាំងពិភពលោក ហើយអាហ្រ្វិកគឺជាទ្វីបដែលមាន បណ្តុំប្រទេសកំពុង អភិវឌ្ឍន៍ច្រើនបំផុតលើពិភពលោក ដូច្នេះ ចិននិងអាហ្វ្រិក មានភាពបំពេញ បន្ថែមគ្នាយ៉ាងខ្លាំង ក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ក្នុងដំណើរការពួតដៃ គ្នាឆ្ពោះទៅកាន់ការធ្វើទំនើបកម្ម ចិនអាចផ្តល់បច្ចេកទេស និងខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធ ជួយ“ផលិតផលអាហ្វ្រិក” លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ ព្រមពេលជាមួយគ្នានេះ ផលិតផលអាហ្វ្រិកអាចចូល ក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់ផលិតផលរបស់ចិន ដែលទទួលបានឱកាសអភិវឌ្ឍន៍កាន់តែច្រើន ។
ពីការពួតដៃគ្នាត្រួសត្រាយ“ធុរកិច្ចអេឡិចត្រូនិក តាមផ្លូវសូត្រ” ដល់រថយន្តថាមពលថ្មីរបស់ចិន បន្ទះសូឡានិងគ្រឿងបរិក្ខារអគ្គិសនី ដើរដោយថាមពលខ្យល់របស់ចិនផ្តល់ជំនួយ ដល់ការអភិវឌ្ឍថាមពលថ្មីរបស់អាហ្វ្រិក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាហ្វ្រិក បានធ្វើកិច្ច សហប្រតិបត្តិការយ៉ាង ស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតងជាដើម ។ សហគ្រិនអាហ្វ្រិក ដែលចូលរួមកិច្ចប្រជុំ បានយល់ឃើញថា គន្លឹះនៃកិច្ចសហប្រតិបត្តិការ រវាងអាហ្វ្រិក និងចិនគឺការច្នៃប្រឌិតថ្មី បទពិសោធន៍របស់ចិនក្នុងវិស័យ ថាមពលថ្មីនិងរថយន្តអគ្គិសនី ជាដើមគួរយកទៅរៀនសូត្រ ។
អ្នកដែលដើរតាមផ្លូវដូចគ្នា ទើបជាមិត្តភក្តិពិតប្រាកដ ។ ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាហ្វ្រិកមានភាពកាន់ តែល្អប្រសើរ លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិក ជាបន្តបន្ទាប់ នេះជាសំឡេងរួម របស់សហគ្រិនចិននិងអាហ្វ្រិក ៕
