បរទេស៖យោងតាមការចេញផ្សាយ របស់ RTបានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីរបស់ប្រជាជន ដែលដឹងអំពីបញ្ហានេះថាអ៊ុយក្រែនចង់ ឱ្យប្រទេសអ៊ីតាលីប្រើប្រាស់តំណែង ប្រធានាធិបតីរបស់ខ្លួននៅក្នុង G7 ដើម្បីដាក់សម្ពាធ លើសហរដ្ឋអាមេរិក ឱ្យផ្តល់ឧបករណ៍បាញ់មីស៊ីលការពារ ដែនអាកាស Patriot បន្ថែមទៀតទៅ កាន់ទីក្រុងគៀវ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky មើលឃើញទីក្រុងរ៉ូមជា អ្នកសម្រុះសម្រួល ដែលអាចជួយ ជំរុញទីក្រុងវ៉ាស៊ីនតោន ឱ្យបិទការដឹជញ្ជូនPatroitsមួយចំនួនធំ មុនពេលការបោះឆ្នោត ប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកានឹងចូលមកដល់។
លោកZelensky បានជួបជាមួយនាយករដ្ឋមន្ត្រី អ៊ីតាលីលោកស្រី Giorgia Meloni នៅវេទិកា Ambrosetti ក្នុងទីក្រុង Cernobbio កាលពីថ្ងៃសៅរ៍ ជាកន្លែងដែលមេដឹកនាំពិភាក្សា អំពីជំនួយរបស់លោកខាងលិច បន្ថែមទៀត ដល់អ៊ុយក្រែនហើយក្នុងនោះផង លោកស្រីMeloni បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់នាង ហើយបានសន្យាថា មិនបោះបង់អ៊ុយក្រែននោះឡើយ។
មន្ត្រីក្នុងទីក្រុងគៀវ បាននឹងកំពុងជំរុញ ឱ្យប្រទេសណាតូ ផ្តល់ប្រព័ន្ធការពារដែន អាកាសទំនើបបន្ថែមទៀត ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហារ លើទឹកដីអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយវាយលុកទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគោលដៅយោធា ហើយ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងដែរថា ទីក្រុងរ៉ូមត្រូវបានគេរំពឹងថា នឹងបរិច្ចាគឧបករណ៍បាញ់មីស៊ីល ការពារដែន អាកាសប្រភេទSAMP/T ទីពីរនៅចុងខែនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី