នៅថ្ងៃទី២៧ ខែកញ្ញា សន្និបាតស្តីពីទីក្រុងរចនាពិភពលោក ឆ្នាំ២០២៤ បានបើកធ្វើនៅក្រុងសៀងហៃ ។ សន្និបាតនេះសហការរៀបចំដោយ រដ្ឋបាលក្រុងសៀងហៃនិងអង្គការ UNESCO ។
លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងលោក Gong Zheng លេខាធិការរងនៃគណៈកម្មការ បក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ និងជាអភិបាលក្រុងសៀងហៃ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។
លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្វែងរកជាបន្តបន្ទាប់នូវការរួមបញ្ចូលគ្នា រវាងសោភ័ណវិទ្យានៃការរចនា និងការផ្សព្វផ្សាយនៃប្រព័ន្ធសារព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយរឿងរ៉ាវ របស់ចិនក្នុងយុគសម័យថ្មី ។ ប្រឈមនឹងអនាគត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងពួតដៃគ្នាយ៉ាងជិតស្និទ្ធ ជាមួយមជ្ឈដ្ឋាននានានៃក្រុងសៀងហៃ រួមគ្នាជំរុញការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី នៃឧស្សាហកម្មរចនា ដើម្បីបំផុសគំនិតច្នៃប្រឌិតថ្មីផ្នែកផ្លាស់ប្តូរ និងរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ។
លោក Gong Zheng បានថ្លែងថា យើងយកចិត្តទុកដាក់ខ្ពស់ចំពោះតម្លៃចម្រុះ និងពហុមុខងារនៃការរចនា ដើម្បីឱ្យក្រុងសៀងហៃដើរតួនាទី នៃឧត្តមភាពចម្រុះដោយពេញលេញ ព្រមទាំងផ្តោតលើការពង្រីកប្រសិទ្ធភាព ជំរុញតាមរយៈសន្និបាតរចនាពិភពលោក ពន្លឿនកិច្ចកសាង “ទីក្រុងរចនា”ដ៏ឆ្នើមលើពិភពលោក ដើម្បីបង្កើតជា “នាមបណ្ណមាស” សម្រាប់ទីក្រុងសៀងហៃ ៕