នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍មជ្ឈបូព៌ា បានឡើងកម្តៅជាបន្តបន្ទាប់ ដែលបង្កឱ្យសហគមន៍ អន្តរជាតិមានការព្រួយ បារម្ភយ៉ាងខ្លាំង ។ កាលពីថ្ងៃទី ២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងនូវ” ការចាំបាច់ចំនួន ៤ ចំណុច ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងថ្មី បំផុតសម្រាប់ការឈប់បាញ់គ្នា និងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ។ ប្រការនេះក៏បានឆ្លុះបញ្ចាំង ពីគោលជំហរ ជាប់រហូតមករបស់ចិន ក្នុងការដោះស្រាយការប៉ះទង្គិច និងបញ្ហាចំណុចក្តៅអន្តរជាតិ ពោលគឺ ជំរុញការផ្សះផ្សានិងការចរចា ដោយសន្តិវិធីនិងជំរុញ ការដោះស្រាយវិបត្តិ តាមវិធីនយោបាយ ។
ចាប់តាំងពី បានបង្កើតសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេល ៧៥ ឆ្នាំមក ប្រទេសចិនបាននិងកំពុង ប្រកាន់ខ្ជាប់ នូវគោល នយោបាយការទូតសន្តិភាពដ៏ឯករាជ្យនិងម្ចាស់ការ អនុវត្តតាមគោលការណ៍ ៥ ប្រការ នៃការរួមរស់នៅ ដោយសនិ្តសហវិជ្ជមាន ជានិច្ចកាល ចិនតែងតែជាស្ថាបនិកនៃសន្តិភាពរបស់ពិភពលោក ជាអ្នករួមវិភាគទាន នៃការអភិវឌ្ឍរបស់ពិភពលោកនិងជាអ្នកគាំពារ សណ្តាប់ធ្នាប់អន្តរជាតិ ដែលបានដើរតាមផ្លូវ ទំនើបកម្ម នៃការអភិវឌ្ឍដោយសន្តិភាព ។
នាពេលបច្ចុប្បន្ននេះ ការប៉ះទង្គិចខាងភូមិសាស្ត្រ នយោបាយបានកើតឡើង ឥតឈប់ឈរ ឱនភាពអភិវឌ្ឍន៍សកល បាននិងកំពុងកើនឡើង ហើយសណ្តាប់ធ្នាប់អន្តរជាតិ បាននិងកំពុងរងការ វាយប្រហា ។ ប្រឈមមុខនឹងសំណួរ ក្នុងយុគសម័យដែលថា “តើយើងនឹងកសាងពិភពលោក យ៉ាងណាមួយនិងកសាងពិភពលោកនេះ តាមរបៀបណា ?” ប្រទេសចិនបានផ្តល់ចម្លើយជាស្រេច គឺ កសាងសហគមន៍រួម វាសនារបស់មនុស្សជាតិ ។
ជានិច្ចកាល ប្រទេសចិន តែងតែជាស្ថាបនិក នៃសន្តិភាពរបស់ពិភពលោក ។ ចាប់តាំងពីបានបង្កើត សាធារណរដ្ឋប្រជាមានិត ចិន អស់រយៈពេល ៧៥ ឆ្នាំមក ប្រទេសចិន មិនដែលបំផុស ដោយម្ចាស់ការនូវសង្គ្រាម និង ការប៉ះទង្គិចណាមួយនោះទេ ហើយក៏មិនដែលឈ្លានពាន ប្រទេសដទៃទៀតសូម្បីតែទឹកដីមួយអ៊ីញក៏គ្មានដែរ ។ គោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមានដែលបានលើកឡើងក្នុងទសវត្សរ៍ឆ្នាំ ៥០ នៃសតវត្សរ៍មុនបានក្លាយជាក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិនិងគោលការណ៍ នៃច្បាប់អន្តរជាតិ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានចូលរួមយ៉ាង សកម្មក្នុងការដោះស្រាយបញ្ហាចំណុចក្តៅអន្តរជាតិសំខាន់ៗផងដែរ ។
កាលពីឆ្នាំ ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមសន្តិសុខ សកលដែលបានផ្តល់ នូវការណែនាំ ជាមូលដ្ឋានសម្រាប់ដោះស្រាយ ឱនភាពសន្តិសុខនិងស្វែងរកសន្តិភាពយូរអង្វែង ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា ស្របនឹងពេលដែលចិនទទួលបានការអភិវឌ្ឍ កម្លាំងសន្តិភាពក៏កាន់តែខ្លាំងក្លាឡើងផងដែរ ។ លោក António Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានវាយតម្លៃថា ការអភិវឌ្ឍដោយសន្តិភាព របស់ប្រទេសចិនគឺ ជាបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិដែលមានអំណោយ ផលដល់សន្តិភាពនិងវឌ្ឍនភាព របស់មនុស្សជាតិទាំងមូល ។
សន្តិភាពជាបុរេលក្ខខណ្ឌ នៃការអភិវឌ្ឍ ការអភិវឌ្ឍគឺ ជាមូលដ្ឋានគ្រឹះ នៃសន្តិភាព ។ បើមើលពីរ បៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បញ្ហាចំណុចក្តៅ ភាគច្រើនដាច់ខាត បានកើតឡើង នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ។ មានតែជំរុញការអភិវឌ្ឍ រួមប៉ុណ្ណោះ ទើបអាចលុបបំបាត់ប្រភពដើម នៃការប៉ះទង្គិចបាន ។ ក្នុងវិស័យនេះ ចិនក៏បាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែង ដែលតែងតែធ្វើជាអ្នករួមវិភាគទាន នៃការអភិវឌ្ឍរបស់ពិភពលោកផងដែរ ។
ក្នុងចំណោមនោះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយប្រទេសចិន បានបំពេញបន្ថែមនូវកម្លាំងចលករ ដ៏ខ្លាំងក្លាសម្រាប់ជំរុញការអភិវឌ្ឍ រួមរបស់ពិភពលោក ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលលើកឡើងដោយប្រទេសចិនបានធ្វើឱ្យកម្លាំង របស់ពិភពលោកទាំងមូលក្នុង ការរួមគ្នាស្វែងរកការអភិវឌ្ឍ មានភាពខ្លាំងក្លា ឡើងជាបន្តបន្ទាប់ ។
ការគាំពារសន្តិភាពនិងជំរុញ ការអភិវឌ្ឍត្រូវការរបៀបរៀបរយ អន្តរជាតិដែលមានភាពយុត្តិធម៌ និងសមហេតុសមផល ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងមក ប្រជាជនបានមើលឃើញថា ក្នុងកាលៈទេសៈពហុភាគី ប្រទេសចិនប្រកាន់ខ្ជាប់ នូវការបញ្ចេញមតិដ៏ត្រឹមត្រូវនិង ជួយពុះពារឧបសគ្គនិង ដោះស្រាយការលំបាក់ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលតែងតែធ្វើជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ ។
បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៧៥ ឆ្នាំ ប្រជាជនចិន កាន់តែយល់ឃើញយ៉ាងជ្រាលជ្រៅថា មនុស្សជាតិគឺជាសហគមន៍ រួមវាសនាដែលពឹង ផ្អែកលើគ្នាទៅវិញទៅមក ។ សម្លឹងមើលទៅអនាគត ការប្តេជ្ញាចិត្តរបស់ចិនក្នុង ការដើរតាមមាគ៌ា អភិវឌ្ឍន៍ដោយសន្តិវិធីនឹងមិនកែប្រែទេ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើកិច្ចសហប្រតិបតិ្តការ ដ៏មេត្រីភាពជាមួយ បណ្តាប្រទេសនានានឹងមិនកែប្រែទេ ហើយការប្តេជ្ញាចិត្តរបស់ចិន ក្នុងការជំរុញការអភិវឌ្ឍរួម របស់ពិភពលោក ក៏នឹងមិនកែប្រែដែរ ៕