ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល រវាងមេដឹកនាំអឺរ៉ុប ដែលគាំទ្រអ៊ុយក្រែន គ្រោងធ្វើនៅសប្តាហ៍នេះ ត្រូវបានលប់ចោល

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ នៅថ្ងៃពុធនេះថា កិច្ចប្រជុំដែលបានគ្រោងទុក នៅសប្តាហ៍នេះរបស់ប្រមុខរដ្ឋ នៃអ្នកគាំទ្រអ៊ុយក្រែន នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានលុបចោលបន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសថា លោកនឹងមិនចូលរួម។

ការប្រមូលផ្តុំគ្នានៃក្រុមប្រទេសអ្នកគាំទ្រ ដ៏ខ្លាំងក្លារបស់អ៊ុយក្រែន គ្រោងធ្វើឡើងនៅឯមូលដ្ឋានយោធាដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិកត្រូវបានគេសន្មត់ថា មានសុន្ទរកថាដោយលោក Biden អធិការបតីអាល្លឺម៉ង់ Olaf Scholz និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ផងដែរ។

រំលឹកដែរថាបន្ទាប់ពីការ ចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសជាង៥០ដែល រួមមានទាំងរដ្ឋសមាជិក ណាតូភាគច្រើន បានបង្កើតក្រុមទំនាក់ទំនង ការពារជាតិអ៊ុយក្រែន ឡើង ។
រដ្ឋមន្ត្រីការពារជាតិ របស់អ្នកចូលរួម បានជួបប្រជុំជាទៀងទាត់នៅឯមូលដ្ឋាន ទ័ពអាកាស Ramstein ដើម្បីពិភាក្សាអំពីតម្រូវការអាវុធ របស់ទីក្រុងគៀវនិង រៀបចំការដឹកជញ្ជូនជាដើម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ លេខាធិការសារព័ត៌មាន សេតវិមាន Karine Jean-Pierre បានប្រកាសថា ៖ដោយសារព្យុះ Hurricane Milton ប្រធានាធិបតី Biden កំពុងពន្យារពេលការធ្វើដំណើរ របស់គាត់ទៅកាន់ប្រទេសអាល្លឺម៉ង់នាពេលខាងមុខ។

ក្រោយមកបន្តិចប្រធានាធិបតីអាមេរិក បានពន្យល់ថា ៖ ខ្ញុំគ្រាន់តែមិនគិតថា ខ្ញុំអាចនៅក្រៅប្រទេសនៅពេលនេះ ដោយបន្ថែមថាគាត់សង្ឃឹមថា នឹងរៀបចំកាលវិភាគឡើងវិញ និងសន្និសីទទាំងអស់​ ដែលគាត់បាននិយាយថា គាតនឹងចូលរួម៕

ប្រែសម្រួល៖ស៊ុនលី

To Top