តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា លោកគ្មានចេតនាចង់បង្ហាញគំនិតរបស់លោក អំពីកំណែទម្រង់អាស៊ីនៃអង្គការណាតូ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់តំបន់ ក្នុងប្រទេសឡាវ ដែលនឹងកត់សម្គាល់ដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំថ្មីរបស់ប្រទេសជប៉ុន ជាមួយនឹងចក្ខុវិស័យ បានជួបការសង្ស័យទាំងក្នុង និងក្រៅប្រទេស។
ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់លោកទៅកាន់ទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ លោក Ishiba នឹងចូលរួមកិច្ចប្រជុំ “អាស៊ានបូកបី” ជាមួយមេដឹកនាំនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ចិន និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចការតំបន់ ព្រមទាំងប្រទេសទាំង ១៨ ខាងកើត។ កិច្ចប្រជុំកំពូលអាស៊ី ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងឥណ្ឌាផងដែរ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុន។
លោក Ishiba បានប្រាប់អ្នកសារព័ត៌មាន មុនការចាកចេញរបស់លោកថា លោកក៏ត្រូវបានគេរំពឹងថានឹងជួបប្រជុំទ្វេភាគី ជាមួយមេដឹកនាំនៃប្រទេសចិន អូស្ត្រាលី ឥណ្ឌា ឡាវ កូរ៉េខាងត្បូង និងវៀតណាមនៅខាងក្រៅ កិច្ចប្រជុំទាក់ទងនឹងអាស៊ានផងដែរ។
នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី ស្ថិតក្នុងចំណោមអ្នក ដែលមានគម្រោងធ្វើដំណើរ ទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក នឹងត្រូវបានតំណាងដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ។
លោក Ishiba បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា “ខ្ញុំនឹងបង្កើតទំនាក់ទំនង ជាមួយមេដឹកនាំអាស៊ាន ចិន ឥណ្ឌា និងប្រទេសដទៃទៀត” ៕
ប្រែសម្រួល ឈូក បូរ៉ា