ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ណេតាន់យ៉ាហ៊ូ ជួបសន្ទនាគ្នាតាមទូរស័ព្ទ ស្របពេលមានភាពតានតឹងជាមួយនឹងអ៊ីរ៉ង់

xinhua

វ៉ាស៊ីនតោន/យេរ៉ូសាឡឹម៖ កាលពីថ្ងៃពុធ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ស្របពេលមានភាពតានតឹងជាមួយនឹងប្រទេសអ៊ីរ៉ង់ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល លោក Yoav Gallant បានប្តេជ្ញាថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងធ្វើឲ្យកាន់តែ “សាហាវ ច្បាស់លាស់ និងគួរឱ្យភ្ញាក់ផ្អើលថែមទៀត” ។

ចំពោះការហៅទូរសព្ទដែលមានរយៈពេល ៣០នាទី គឺជាការជជែកគ្នាជាលើកដំបូងបង្អស់សម្រាប់លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ចាប់តាំងពីខែសីហា ហើយទន្ទឹមនឹងនេះដែរ នឹងការកើនឡើងយ៉ាងខ្លាំងនៃជម្លោះរបស់អ៊ីស្រាអ៊ែល ជាមួយនឹងអ៊ីរ៉ង់ និងក្រុមហេបូឡាហ៍ (Hezbollah) នៅលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែមិនមានសញ្ញានៃបទឈប់បាញ់ដែលនឹងកើតឡើងដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់នោះឡើយ ដែលបានគាំទ្រក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ។

ការអំពាវនាវនេះគឺ “ដោយផ្ទាល់ និងមានផលិតភាពខ្លាំង” លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean-Pierre បានប្រាប់ដល់អ្នកយកព័ត៌មាន ខណៈដែលទទួលស្គាល់ថា មេដឹកនាំទាំង ២ មានការខ្វែងគំនិតគ្នា និងការបើកចំហអំពីពួកគេផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top