ព័ត៌មានអន្តរជាតិ

បំណុលបរទេស​ របស់រុស្សី ធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានគិត ចាប់តាំងតែពីឆ្នាំ២០០៦

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTធនាគារកណ្តាល នៃប្រទេសរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសុក្រថា ចំនួនបំណុលដែលជំពាក់ ដោយក្រុមហ៊ុនរដ្ឋនិងឯកជន របស់រុស្ស៊ី ចំពោះស្ថាប័នហិរញ្ញវត្ថុបរទេសបានធ្លាក់ចុះ ក្រោម៣០០ពាន់លានដុល្លារជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៦។

គិតត្រឹមថ្ងៃទី១ខែតុលា បំណុលបរទេសមានចំនួន២៩៣,៤ ពាន់លានដុល្លារ ដោយបានថយចុះចំនួន២៤,៥ ពាន់លានដុល្លារ ឬប្រមាណជា៧,៧ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៤ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយធនាគារកណ្តាល។

បំណុលខាងក្រៅគឺជាចំណែក នៃបំណុលជាតិរបស់ប្រទេសមួយដែលត្រូវបានខ្ចីដោយអាជីវកម្មរដ្ឋ និងឯកជនពីអ្នកផ្តល់ប្រាក់កម្ចី នៅក្រៅប្រទេសដូចជាធនាគារ IMF ក្រុមហ៊ុនបរទេស និងម្ចាស់បំណុលផ្សេងទៀត។

ទិន្នន័យដដែលនេះបានបង្ហាញថានៅក្នុងត្រីមាសទី៣បំណុលបរទេសបានធ្លាក់ ចុះចំនួន៨,៥ ពាន់លានដុល្លារ ឬជិត៣ភាគរយបន្ថែមទៀត ដោយក្នុងនោះភាគច្រើនដោយសារតែការធ្លាក់ចុះ នៃបំណុលនៃវិស័យជាក់ស្តែងនៃសេដ្ឋកិច្ចជាច្រើន។

គួរឲ្យដឹងដែរថាវិស័យសាធារណៈក៏បានកាត់បន្ថយបំណុលបរទេសរបស់ខ្លួនចំនួន១,៣ ពាន់លានដុល្លារ ឬត្រូវជា៤,២ភាគរយផងដែរ ក្នុងមួយត្រីមាសហើយបរិមាណបំណុល នៃវិស័យនេះមានចំនួនតិចជាង៣១ន់លានដុល្លារ ដែលជាចំនួនអប្បបរមាចាប់តាំងពីចុងឆ្នាំ២០១៥៕

ប្រែសម្រួល៖ស៊ុនលី

To Top