ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ថៃ​ សុំទោស​ ចំពោះ​ការ​បង្រ្កាប ​ដែល​បាន​សម្លាប់​ អ្នក​កាន់​សាសនា​ឥស្លាម​ ៨៥​នាក់ ក្នុងជំនាន់លោក ថាក់ស៊ីន កាន់អំណាច

AFP

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃព្រហស្បតិ៍ បានសុំទោស ចំពោះការស្លាប់ កាលពីពីរទសវត្សរ៍មុន នៃបាតុករមូស្លីម រាប់សិបនាក់ ដែលត្រូវបានដាក់គរលើគ្នា នៅក្នុងឡាន របស់កងទ័ពជាច្រើនម៉ោង បន្ទាប់ពីការផុតកំណត់ នៃលក្ខន្តិកៈ នៃការកំណត់ លើឧប្បត្តិហេតុ ដែលមិនមានមន្ត្រីរដ្ឋ ត្រូវបានកាត់ទោស ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្ក្រាបសន្តិសុខនៅទីក្រុង Tak Bai ភាគខាងត្បូង ប្រទេសថៃក្នុងឆ្នាំ ២០០៤ បានបណ្តាលឱ្យមនុស្សស្លាប់ ចំនួន ៨៥ នាក់ និងជាព្រឹត្តិការណ៍ដ៏ល្បីបំផុតមួយ នៃការបះបោរផ្តាច់ខ្លួន ដែលបានឆាបឆេះឡើង វិញនៅឆ្នាំដដែល ហើយចាប់តាំងពីពេលនោះ មកបានសម្លាប់មនុស្សជាង ៧.៦០០ នាក់។

នាយករដ្ឋមន្ត្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា “ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង និងសុំទោសក្នុងនាមរដ្ឋាភិបាល” ដោយសន្យាថា នឹងធានាមិនឲ្យមានព្រឹត្តិការណ៍ បែបនេះកើតឡើងម្តងទៀតឡើយ។

ឧបទ្ទវហេតុនៅក្នុងប្រទេសថៃ ដែលមានពុទ្ធសាសនិកច្រើន លើសលុបបានទាក់ទាញការចាប់អារម្មណ៍ ពីអន្តរជាតិ និងបានទាក់ទាញការថ្កោលទោស យ៉ាងទូលំទូលាយ បន្ទាប់ពីមនុស្ស ៧៨ នាក់ត្រូវបានសង្កត់ស្លាប់ ឬថប់ដង្ហើម ខណៈដែលចងនិងគៀប ពីលើគ្នានៅក្នុងឡានយោធា។ ៧ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ។

ការបង្រ្កាបនេះ ត្រូវបានគេស្គាល់ជាទូទៅថា ជាការសម្លាប់រង្គាល Tak Bai ហើយបានធ្វើឡើងក្រោមការគ្រប់គ្រង របស់ឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ដែលជាតួអង្គសំខាន់ នៅពីក្រោយគណបក្សភឿថៃ ដែលកំពុងកាន់អំណាច៕
ប្រែសម្រួលៈ ណៃ តុលា

To Top