តូក្យូ៖ នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុន បានឲ្យដឹងថា ខ្លួនកំពុងតាមដាន “ដោយមានក្តីបារម្ភបំផុត” ដែលបង្ហាញថា យោធារបស់កូរ៉េខាងជើង ស្ថិតនៅក្នុងប្រទេសរុស្ស៊ី នៅមុនពេលការដាក់ពង្រាយ ដែលអាចកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ។
លោក Yoshimasa Hayashi ប្រធានលេខាធិការខុទ្ទកាល័យបានឲ្យដឹងថា “រដ្ឋាភិបាលជប៉ុន កំពុងតាមដានការដាក់ពង្រាយយោធាដោយកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ដោយមានការព្រួយបារម្ភយ៉ាងខ្លាំង រួមទាំងលទ្ធភាពដែលពួកគេអាចចូលរួមក្នុងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន” ។
លោក Hayashi បានប្រាប់ដល់អ្នកយកព័ត៌មានថា “ការអភិវឌ្ឍន៍នាពេលថ្មីៗនេះនៃកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង រួមទាំងការអភិវឌ្ឍន៍នេះ មិនត្រឹមតែបានអញ្ជើញឱ្យពិនិត្យមើលពីស្ថានការណ៍នៅអ៊ុយក្រែន កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែជប៉ុន ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ពីទិដ្ឋភាពនៃផលប៉ះពាល់ទៅលើសន្តិសុខនៅក្នុងតំបន់ជុំវិញប្រទេសជប៉ុន” ។
លោកបានបញ្ជាក់ថា “ប្រទេសជប៉ុន នឹងបន្តប្រមូល និងវិភាគព័ត៌មាន ពាក់ព័ន្ធ និងបន្តធ្វើការជាមួយសហគមន៍ អន្តរជាតិសម្រាប់ការអនុវត្ត ពេញលេញនៃដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធ និងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅអ៊ុយក្រែន ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា