រ៉ាម៉ាឡា៖ កងទ័ពអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ បានវាយកម្ទេចការិយាល័យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅក្នុងជំរុំ Nur Shams ភាគខាងកើតនៃទីក្រុង Tulkarm ភាគខាងជើងតំបន់ West Bank ។
លោក Nihad al-Shawish ប្រធានគណៈកម្មាធិការសេវាកម្មរបស់ជំរំ បានប្រាប់ស៊ីនហួថា គ្រឿងចក្ររបស់អ៊ីស្រាអែល បានកម្ទេចការិយាល័យរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ចោលទាំងស្រុង។
លោកបានបន្តថា ជំរំនោះរួមមានសាលា UNRWA ចំនួនពីរ សាលាមួយសម្រាប់កុមារី និងមួយទៀតសម្រាប់កុមារា ដែលផ្តល់សេវាអប់រំដល់សិស្សជាង ១,៥០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា ជំរុំនេះក៏មានមណ្ឌលសុខភាពដែលផ្តល់សេវាថែទាំសុខភាពបឋម រួមទាំងសេវាសុខភាពបន្តពូជ ការថែទាំទារក និងកុមារ ការចាក់វ៉ាក់សាំង និងការពិនិត្យសុខភាព និងគ្លីនិកធ្មេញ ដែលគ្រប់គ្រងដោយការិយាល័យ UNRWA ៕
ប្រែសម្រួល ឈូក បូរ៉ា