តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ជំហររបស់អ៊ីស្រាអែល លើបទឈប់បាញ់នៅហ្គាហ្សា និងលីបង់ អាចប៉ះពាល់ដល់ប្រភេទ និងកម្រិតនៃការឆ្លើយតបរបស់ប្រទេសលោក ចំពោះការឈ្លានពាន របស់អ៊ីស្រាអែលនាពេលថ្មីៗនេះ នៅលើទឹកដីរបស់ខ្លួន។
លោកបានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ខណៈដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យមានការ ឈ្លានពានណាមួយប្រឆាំងនឹងទឹកដី និងសន្តិសុខរបស់ខ្លួន ទៅជាគ្មានចម្លើយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យរបស់លោក។
លោក Pezeshkian បានលើកឡើងថា “ពួកគេដឹងយ៉ាងច្បាស់ថា ក្នុងករណីមានកំហុសណាមួយ ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ពួកគេនឹងទទួលបាននូវ ការឆ្លើយតបដែលបាក់ធ្មេញ” ប៉ុន្តែលោក Pezeshkian បានលើកឡើងថា “ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេពិចារណាឡើងវិញ នូវអាកប្បកិរិយារបស់ពួកគេ ទទួលយកបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងលីបង់ និងបញ្ឈប់ការសម្លាប់មនុស្ស ដែលត្រូវបានជិះជាន់ និងគ្មានកំហុសក្នុងតំបន់ វាអាចប៉ះពាល់ដល់ប្រភេទ និងកម្រិត នៃការឆ្លើយតបរបស់យើង”។
នៅក្នុងសុន្ទរកថារបស់ លោក Pezeshkian ក៏បានរិះគន់វិធីសាស្រ្ត “លាក់ពុត” ដែលអនុម័តដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ឆ្ពោះទៅរកវិបត្តិនៅក្នុងតំបន់ ដោយបន្ថែមថា សហរដ្ឋអាមេរិក តែងតែងាកទៅរកភាពកក់ក្តៅ នៅក្នុងតំបន់ផ្សេងៗនៃពិភពលោក។
កងកម្លាំងការពារអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃទី២៦ ខែតុលាថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស “ច្បាស់លាស់ និងចំគោលដៅ” ទៅលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការ វាយប្រហារនាពេលថ្មីៗនេះពីប្រទេសនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា