ព័ត៌មានអន្តរជាតិ

លោក ពូទីន គំរាមវាយប្រហារ ទៅលើក្រុងគៀវ ដោយប្រើគ្រាប់មីស៊ីលថ្មី ដែលមានល្បឿនលឿនជាងសំឡេង

AFP

គៀវ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានគំរាមវាយប្រហារទៅលើ    “ទីបញ្ជាការ” នៅក្នុងទីក្រុង គៀវ ជាមួយនឹងមីស៊ីលលឿនជាងសំឡេងថ្មីរបស់រុស្ស៊ី ដែលការគំរាមកំហែងនេះដែរបានធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីក្រុងម៉ូស្គូ បានវាយប្រហារបណ្តាញថាមពលរបស់អ៊ុយក្រែន ក្នុងការវាយប្រហារដែលបានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានថាមពលប្រើប្រាស់ ។

យោងតាមក្រុង គៀវ បានឱ្យដឹងថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីលជាង៩០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រហែល១០០គ្រឿងនៅក្នុងអំឡុងពេលរារាំងនេះ ដោយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់គាត់ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលគាត់ហៅថា ជា“ការបង្ខូចកេរ្តិ៍ឈ្មោះ” ធ្វើឡើងដោយរុស្ស៊ីនោះ ។

លោក ពូទីន បានថ្លែងថា ការទម្លាក់គ្រាប់បែកពេលថ្មីៗនេះ គឺជា “ការឆ្លើយតប” ចំពោះការវាយប្រហាររបស់អ៊ុយក្រែន មកលើទឹកដីរបស់គាត់ ជាមួយនឹងមីស៊ីលរបស់លោកខាងលិច ។

សង្រ្គាមជិត៣ឆ្នាំមកនេះ ឃើញមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីទាំង២បានដាក់ពង្រាយសព្វាវុធថ្មីៗក្នុងគោលបំណងដើម្បីទទួលបាននូវភាពមានប្រៀបនឹងគ្នា នៅមុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅក្នុងខែមករាខាងមុខ ។

លោក ពូទីន បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានី Astana របស់ប្រទេសកាហ្សាក់ស្ថាន ដោយសំដៅទៅលើមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ដោយបានបញ្ជាក់ថា “យើងបានច្រានចោលការប្រើប្រាស់ Oreshnik ប្រឆាំងនឹងយោធា ឧស្សាហកម្មយោធា ឬទីបញ្ជាការ រួមទាំងនៅទីក្រុង គៀវ ផងដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top