ព័ត៌មានអន្តរជាតិ

អាមេរិក លើកឡើង អំពីបញ្ហាអាវុធ នុយក្លេអ៊ែរ ចំពោះប្រទេសអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិកគឺ មិនបានពិចារណាផ្តល់ អាវុធនុយក្លេអ៊ែរដល់ អ៊ុយក្រែននោះទេ ។

កាល​ពី​ខែ​មុន របាយការណ៍​របស់ New York Times បាន​អះអាង​ថា មន្ត្រី​មួយ​ចំនួន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ចង់ឲ្យមានការ​បំពាក់​អាវុធ​បរមាណូ​ដល់​ក្រុងគៀវ ប៉ុន្តែជាការឆ្លើយតបដោយអាមេរិក ថ្លែងទៅកាន់ ABC News កាលពីថ្ងៃអាទិត្យ លោក Sullivan បាននិយាយថា គំនិតនេះគឺមិនស្ថិត ក្រោមការពិចារណាទេ ។

លោកបានប្រាប់បណ្តាញព័ត៌មានថា ៖អ្វីដែលយើងកំពុងធ្វើគឺការបង្កើនសមត្ថភាពសាមញ្ញផ្សេងៗដល់អ៊ុយក្រែន ដូច្នេះពួកគេអាចការពារខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រយុទ្ធជាមួយរុស្ស៊ី មិនមែនផ្តល់ឱ្យពួកគេនូវ សមត្ថភាពនុយក្លេអ៊ែរឡើយ។

មិនដល់រយៈពេលតិចជាងពីរសប្តាហ៍មុននេះ កាសែត New York Times បានអះអាងថា លោកប្រធានាធិបតី Joe Bidenអាចអនុញ្ញាតឱ្យអ៊ុយក្រែ នមានអាវុធនុយក្លេអ៊ែរម្តងទៀត ដូចដែលវាបាន ធ្វើមុនពេលការ ដួលរលំនៃសហភាពសូវៀត ដោយអះអាងថា បានដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិក។

កាសែតដដែលនេះបានពណ៌នា ការរំពឹងទុក របស់អ៊ុយក្រែន ដែលមានអាវុធ នុយក្លេអ៊ែរថាជា ការរារាំងភ្លាមៗ និងដ៏ធំសម្បើម ចំពោះរុស្ស៊ី ប៉ុន្តែបានកត់សម្គាល់ថា ជំហានបែបនេះ នឹងមានភាពស្មុគស្មាញ និងមានផលប៉ះពាល់ធ្ងន់ធ្ងរ មកវិញជាក់ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top