សេអ៊ូល៖ ឧត្តមសេនីយកំពូលរបស់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបញ្ជាឱ្យយោធាផ្តោតលើកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារសាធារណជន បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោត បដិសេធការប្រកាសច្បាប់អាជ្ញាសឹក របស់លោកប្រធានាធិបតីកូរ៉េលោក Yoon Suk Yeol។
ប្រធានអគ្គសេនាធិការចម្រុះ (JCS) លោក Kim Myung-soo បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ បន្ទាន់មួយរបស់មេបញ្ជាការសំខាន់ៗ បន្ទាប់ពីលោក Yoon បានលុបចោលច្បាប់អាជ្ញាសឹក បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទ ដោយរដ្ឋសភានៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឱ្យប្រធានាធិបតីបញ្ចប់វា។
JCS បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយ ផ្ញើទៅកាន់អ្នកសារព័ត៌មានថា លោក Kim ក៏បានបញ្ជាឱ្យកងទ័ពរក្សាជំហរត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ចំពេលមានស្ថានភាពតានតឹងនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់៕
ប្រែសម្រួល ឈូក បូរ៉ា