ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិកូរ៉េ ៖ ការគ្រប់គ្រងកងកម្លាំង យោធាបច្ចុប្បន្ន ស្ថិតនៅលើលោកប្រធានាធិបតី

Xinhua

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ការគ្រប់គ្រងកងកម្លាំងយោធា របស់ប្រទេសបច្ចុប្បន្ន ស្ថិតនៅជាមួយប្រធានាធិបតី លោក Yoon Suk-yeol នេះបើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់បានរាយការណ៍។

កនាំគណបក្សកាន់អំណាច បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងមិនចូលរួមក្នុងការងារ រដ្ឋាភិបាលមុនការលាលែងពីតំណែង ដែលជិតមកដល់របស់លោកនោះទេ មួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងដឹក នាំដោយក្រុមប្រឆាំង ដើម្បីចោទប្រកាន់លោក ចំពោះការប្រកាសច្បាប់ អាជ្ញាសឹករបស់លោក ដែលបានបរាជ័យ កាលពីដើមសប្ដាហ៍មុ។

មេដឹកនាំគណបក្សអំណាចប្រជាជន លោក Han Dong Hoon បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សូម្បីតែមុនពេលលោក លាលែងពីតំណែងក៏ដោយ ក៏ប្រធានាធិបតី នឹងមិនជាប់ពាក់ព័ន្ធក្នុងកិច្ចការរដ្ឋ រួមទាំងការទូតផងដែរ” ។ លោកថា លោកនឹង មើលការខុសត្រូវលើកិច្ចការជាតិ ក្នុងការពិគ្រោះយោបល់ យ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីលោក Han Duck Soo

ប៉ូលីសបានឲ្យដឹងថា ពួកគេនឹងពិចារណាដាក់បម្រាមធ្វើដំណើរលើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដើម្បីស៊ើបអង្កេតលោកជុំវិញការចោទប្រកាន់ទាក់ទង នឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

ប៉ូលីសក៏មិនបានច្រាន ចោលការ សាកសួរលោក Yoon ដោយផ្ទាល់ដែរ។ លោក Woo Jong-soo មន្ត្រីប៉ូលិសជាន់ខ្ពស់ បានប្រាប់ អ្នកយកព័ត៌មានក្នុងអំឡុងពេលធ្វើបទសម្ភាសន៍មួយថា “មិនមានការរឹតបន្តឹងលើរាង កាយរបស់លោក ប្រធានាធិបតី ចំពោះប្រធានបទនៃការស៊ើបអង្កេតនោះទេ”។

មេដឹកនាំគណបក្សកាន់អំណាច បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងមិនចូលរួមក្នុងការងារ រដ្ឋាភិបាលមុនការលាលែងពីតំណែង ដែលជិតមកដល់របស់លោកនោះទេ មួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងដឹកនាំ ដោយក្រុមប្រឆាំង ដើម្បីចោទប្រកាន់លោក ចំពោះការប្រកាស ច្បាប់អាជ្ញាសឹករបស់លោក ដែលបានបរាជ័យកាល ពីដើមសប្ដាហ៍មុ។

មេដឹកនាំគណបក្សអំណាចប្រជាជន លោក Han Dong Hoon បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សូម្បីតែមុនពេលលោកលាលែងពីតំណែងក៏ដោយ ក៏ប្រធានាធិបតី នឹងមិនជាប់ពាក់ព័ន្ធក្នុងកិច្ចការរដ្ឋ រួមទាំងការទូតផងដែរ” ។ លោកថា លោកនឹងមើល ការខុសត្រូវលើកិច្ចការជាតិ ក្នុងការពិគ្រោះយោបល់យ៉ាង ជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីលោក Han Duck Soo ។

នាយករដ្ឋមន្ត្រីដែលបានបង្ហាញខ្លួនជាមួយប្រធានបក្សបានសង្កត់ធ្ងន់ថា ការរក្សាសម្ព័ន្ធភាពរឹងមាំជាមួយសហរដ្ឋអាមេរិក និងការពង្រឹងទំនាក់ទំនងត្រីភាគីដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន គឺជាកិច្ចការ “សំខាន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការកត់សម្គាល់នេះបានកើតឡើងចំពេលមានការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុន និង សហរដ្ឋអាមេរិកថា ភាពចលាចលនយោបាយ ដែលកំពុងបន្តនៅ ក្នុងប្រទេសកូរ៉េខាងត្បូងអាចគំរាមកំហែង ដល់ការកែលម្អទំនាក់ទំនង រវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល និងការរីកចំរើនក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី។

នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសជប៉ុនបាននឹង កំពុងតាមដានស្ថាន ការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង “ដោយមានការផ្ដោតអារម្មណ៍ជាពិសេស និងហ្មត់ចត់”។ លោកបានប្រាប់អ្នកយកព័ត៌មានថា “កូរ៉េខាងត្បូងគឺជាអ្នកជិតខាងដ៏មានតម្លៃ និងសំខាន់សម្រាប់ប្រទេសរបស់យើង។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា” ។

ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលមានភាពប្រសើរឡើងក្រោមការគ្រប់គ្រងបែបអភិរក្សដែលដឹកនាំដោយលោក Yoon ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២២ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើសុំដំណោះស្រាយចំពោះជម្លោះ បន្លាចលើសំណងពលកម្ម ក្នុងសម័យសង្គ្រាមកាលពីឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top