ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង ផ្សាយអំពីវិបត្តិ នៃច្បាប់អាជ្ញាសឹក របស់កូរ៉េខាងត្បូង ជាលើកដំបូង

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធបានរាយការណ៍ ជាលើកដំបូងអំពីភាពចលាចល នយោបាយដែលកំពុងបន្តរបស់កូរ៉េខាងត្បូង ចាប់តាំងពីការប៉ុនប៉ងច្បាប់ អាជ្ញាសឹក របស់លោកប្រធានាធិបតី Yoon Suk Yeol ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា បទបញ្ជាច្បាប់អាជ្ញាសឹកដ៏ គួរឱ្យភ្ញាក់ផ្អើល កាលពីសប្តាហ៍មុន គឺ បានបង្កឱ្យមានការព្រួយ បារម្ភអំពីភាពខ្វះចន្លោះ នៃអំណាច និងបានធ្លាក់ចុះ សេដ្ឋកិច្ចធំ បំផុតទី៤ របស់អាស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ ដោយបានបញ្ជូនសម្ពាធតាមរយៈផ្នែកការទូត និងសេដ្ឋកិច្ច។

បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយសប្តាហ៍ KCNA បានបោះពុម្ពអត្ថបទមួយ ស្តីពីអ្វីដែលខ្លួនបានពិពណ៌នាថា ជា “ភាពចលាចលសង្គម” ដែលកំពុងកើនឡើងនៅភាគខាងត្បូង ដោយសារតែវិបត្តិច្បាប់អាជ្ញាសឹក។

ការបញ្ជូននេះមិនបានផ្តល់ ការអត្ថាធិប្បាយច្រើនទេ ប៉ុន្តែភាគច្រើនបានយក របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង និងអន្តរជាតិ ដោយផ្តោតលើការតវ៉ាជាបន្តបន្ទាប់ ដែលចូលរួមដោយមនុស្ស ជាងមួយលាននាក់ ដែលអំពាវនាវឱ្យមានការ ចោទប្រកាន់ទៅលើលោក Yoon ។

KCNA បានផ្សាយថា “អាយ៉ង Yoon Suk Yeol ដែលបានប្រឈមមុខ នឹងវិបត្តិធ្ងន់ធ្ងរ នៃអភិបាលកិច្ច និងការចោទប្រកាន់រួចហើយនោះ បានប្រកាសច្បាប់អាជ្ញា សឹកដោយមិននឹកស្មានដល់ និងបានបញ្ចេញកាំភ្លើង នៃរបបផ្តាច់ ការហ្វាស៊ីសមកលើប្រជាជន” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top