ព័ត៌មានអន្តរជាតិ

នៅក្រោមផ្ទះរបស់អតីតប្រធានាធិបតីស៊ីរី Bashar al-Assad មានរូងក្រោមដី ដែលឡានអាចបើកចេញចូលបាន

Xinhua

បរទេស៖ វីដេអូចំនួនពីរបានបង្ហាញពីផ្លូវរូងក្រោមដីនៅក្រោមផ្ទះរបស់អតីតប្រធានាធិបតីស៊ីរី Bashar al-Assad និងបងប្រុសរបស់គាត់ដែលមានបន្ទប់ជាច្រើន និងប្រព័ន្ធផ្លូវធំទូលាយគ្រប់គ្រាន់សម្រាប់ឱ្យរថយន្តបើកឆ្លងកាត់។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា វីដេអូទីមួយបង្ហាញពីទិដ្ឋភាពដ៏ច្របូកច្របល់នៅក្នុងបន្ទប់មួយនៅឯគេហដ្ឋានរបស់អតីតប្រធានាធិបតី Bashar al-Assad ក្នុងទីក្រុង Damascus និងផ្លូវឆ្លងកាត់ដែលនាំទៅដល់លេណដ្ឋានក្រោមដី, នេះបើយោងតាម ​សារព័ត៌មាន Aljazeera ។

អ្នកនៅក្នុងវីដេអូបាននិយាយនៅពេលដើរចុះជណ្តើរតូចចង្អៀតដែលនាំមុខនៅក្រោមដីថា យើងនៅក្នុងផ្ទះរបស់គាត់។ គាត់បានសាងសង់ប្រព័ន្ធផ្លូវរូងក្រោមដី និងបន្ទប់ក្រោមដី” ។ បុរសនោះបន្តថា មានផ្លាកសញ្ញានៅបន្ទប់ក្រោមដីដែលបង្ហាញពីច្រកចូល។ “មើល នេះជាបន្ទប់ទឹក។ មើលកន្លែងដែលពួកគេរស់នៅ” ច្រកចូលខ្លះមានទ្វារដែកដែលត្រូវបានចាក់សោ។

វីដេអូទីពីរត្រូវបានថតដោយសមាជិកបក្សប្រឆាំងកាលពីថ្ងៃទី ៨ ខែធ្នូ ជាមួយនឹងចំណងជើងថា “ផ្លូវរូងក្រោមដីដ៏ធំនៅក្រោមគេហដ្ឋានរបស់ Maher al-Assad ដែលមានទំហំធំល្មមសម្រាប់ដឹកតាមឡាន Captagon (ថ្នាំសំយោគដែលផលិតយ៉ាងទូលំទូលាយនៅក្នុងប្រទេសស៊ីរី) និងមាស”។

វីដេអូនេះនាំអ្នកទស្សនាចុះពីផ្លូវរូងក្រោមដីដែលមានផ្លូវរថភ្លើងក្រោមដី និងជណ្តើរដែលនាំទៅដល់តំបន់ដែលមានបន្ទប់គេង បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយ។ ផ្លូវរូងក្រោមដីមានពិដានខ្ពស់ ទ្វារអេឡិចត្រូនិច និងអំពូលភ្លើង fluorescent ។ នៅក្នុងបន្ទប់មានប្រអប់រាយប៉ាយ ឯកសារ កាបូបអ្នករចនា និងភេសជ្ជៈកំប៉ុង៕

ប្រែសម្រួលៈ ណៃ តុលា

To Top