បរទេស៖ ភ្លើងឆេះព្រៃដែលកំពុងឆេះនៅក្នុង និងជុំវិញទីក្រុង Los Angeles សហរដ្ឋអាមេរិក បានឆេះផ្ទះរបស់តារាល្បីៗជាច្រើន និងបានបង្ខំឱ្យតារាល្បីទាំងនោះរួមទាំង Mark Hamill, Mandy Moore និង James Woods ឱ្យជម្លៀសចេញផងដែរ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា តារា Moore, Cary Elwes និង Paris Hilton ស្ថិតក្នុងចំណោមតារាដែលបាននិយាយកាលពីថ្ងៃពុធថា ពួកគេបានបាត់បង់ផ្ទះនៅក្នុងភ្លើងឆេះព្រៃ។
ក្រុមអ្នកពន្លត់អគ្គីភ័យរដ្ឋកាលីហ្វ័រញ៉ា កំពុងប្រយុទ្ធនឹង ភ្លើងដែលខ្យល់បក់បោកពេញតំបន់នោះ បំផ្លាញផ្ទះសំបែង ស្ទះផ្លូវ ខណៈដែលមនុស្សរាប់ម៉ឺននាក់បានភៀសខ្លួន ខណៈដែលភ្លើងបានឆាបឆេះ យ៉ាងសន្ធោសន្ធៅកាលពីថ្ងៃពុធ។
នៅ Pacific Palisades គឺជាតំបន់ភ្នំនៅតាមបណ្តោយឆ្នេរសមុទ្រ ដែលមានកន្លែងស្នាក់នៅរបស់តារាល្បី ៗ ក្នុងការប្រញាប់ប្រញាល់ដើម្បីទៅដល់កន្លែងសុវត្ថិភាព ផ្លូវនានាមិនអាចធ្វើដំណើរបានឡើយ នៅពេលដែលមនុស្សជាច្រើនបានបោះបង់ ចោលយានជំនិះរបស់ខ្លួន ហើយរត់គេចដោយថ្មើរជើង ដោយខ្លះមានវ៉ាលី៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
