ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រកាសនឹងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រជែងនឹង DeepSeek នៅឆ្នាំក្រោយ

RT News

បរទេស៖ យោងតាមការចេញផ្សាយដោយ RT ឥណ្ឌានឹងអភិវឌ្ឍន៍គំរូភាសាបច្ចេកវិទ្យាដ៏ទំនើបរបស់ខ្លួនដែលដំណើរការដោយបញ្ញាសិប្បនិមិត្ត (AI) ដើម្បីប្រកួតប្រជែងជាមួយ DeepSeek និង ChatGPT នៅក្នុងពេលឋាងមុខនេះ។

ការលើកឡើងដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក និងព័ត៌មានវិទ្យា Ashwini Vaishnaw បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ហើយក្នុងនោះ លោក​បាន​បញ្ជាក់​ថា វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​រយៈ​ពេល១០ខែ​ខាង​មុខ។

ដ្ឋមន្ត្រីដដែលរូបនេះបានកត់សម្គាល់ថា ជាមួយនឹងការសាងសង់មូលដ្ឋានរួចរាល់ រដ្ឋាភិបាលឥឡូវនេះកំពុងផ្តោតលើការបង្កើតប្រព័ន្ធដែលស្របតាមតម្រូវការតែមួយគត់របស់ប្រទេសឥណ្ឌា។

ជាផ្នែកមួយនៃការជំរុញបញ្ញាសិប្បនិម្មិតរបស់ខ្លួន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi បានអនុម័តលើសំណើចំនួន១៨ ដែលមានគោលបំណងពន្លឿនដំណោះស្រាយ AI នៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម និងការប្រែប្រួលអាកាសធាតុ។

គួរឲ្យដឹងដែរថាគំនិតផ្តួចផ្តើមនេះគឺជាធាតុផ្សំសំខាន់នៃបេសកកម្ម IndiaAI ដែលមានតម្លៃវិនិយោគ ១,២ពាន់លានដុល្លារ ដែលជាការស្វែងរកការអភិវឌ្ឍន៍ទាំងគំរូភាសាធំ និងតូចហើយដើម្បីពង្រឹងសមត្ថភាព AI ក្នុងស្រុក ទីក្រុងញូវដែលីកំពុងធ្វើការលើការកសាងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រជាង១៨,៨០០០ គ្រឿងដែលសុទ្ធតែជាកំព្យូទ័រទំនើបបំផុតដំណើរការក្រាហ្វិក (GPUs)៕

ប្រែសម្រួល៖ ស៊ុនលី

To Top