បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រថាលោករំពឹងថានឹងមានអ្វីមួយ សំខាន់នឹងអាច កើតឡើងនៅពេលដែលគាត់បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយបញ្ជាក់ថាការពិភាក្សាដ៏ស៊ីជម្រៅមួយជាមួយទីក្រុងមូស្គូកំពុងដំណើរការរួចហើយ។
លោក Trump ដែលចូលកាន់តំណែងកាលពីថ្ងៃចន្ទសប្តាហ៍មុន បាននិយាយម្តងហើយម្តងទៀតថា លោកត្រៀមខ្លួនជាស្រេចដើម្បីនិយាយជាមួយសមភាគីរុស្ស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចរចាបញ្ចប់ជម្លោះអ៊ុយក្រែនហើយវិមានក្រឹមឡាំងបាននិយាយកាលពីមុនថាខ្លួនកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីរដ្ឋបាល Trump ផងដែរ។
លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា យើងនឹងនិយាយ ហើយខ្ញុំគិតថា ប្រហែលជាយើងនឹងធ្វើអ្វីមួយដែលមានសារៈសំខាន់” ។ វាគឺជាស្ថានការណ៍ដែលអត់ប្រយោជន៍ ហើយវាត្រូវតែបញ្ឈប់វា។ ដូច្នេះអ្វីក៏ដោយដែលខ្ញុំអាចធ្វើបានដើម្បីបញ្ឈប់វាឲ្យហើយយើងកំពុងពិភាក្សាគ្នារួចរាល់ហើយ។
ទោះបីជាយ៉ាងណាក្តីនៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើនោះមានន័យថាគាត់បាននិយាយជាមួយPutinរួចហើយ ឬមានការហៅទូរស័ព្ទតាមកាលវិភាគនោះ លោកTrump បានឆ្លើយតបថា៖ខ្ញុំមិនចង់និយាយនោះទេហើយដោយសង្កត់ធ្ងន់ថាគាត់បានបញ្ជាក់ជាថ្មីថា៖ខ្ញុំមិនចង់និយាយបែបនោះទេ។
កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា ការហៅទូរស័ព្ទរវាងប្រធានាធិបតីទាំងពីរនាពេលនេះ មិនត្រូវបានគ្រោងទុកទេ ដោយសារមិនទាន់មានកិច្ចព្រមព្រៀង ឬការយោគយល់គ្នាណាមួយត្រូវបានសម្រេចលើបញ្ហានេះ៕
ប្រែសម្រួល៖ ស៊ុនលី
