បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសថា យោធារុស្ស៊ីបានចាប់ផ្តើមការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលឧស្ម័នហ្គាសរបស់ប្រទេសអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា ការវាយប្រហារជាក្រុមត្រូវបានធ្វើឡើងពេញមួយយប់ និងបានកំណត់គោលដៅគាំទ្រដល់ប្រតិបត្តិការនៃអគារឧស្សាហកម្មយោធា និងឧស្សាហកម្មអ៊ុយក្រែនផងដែរហើយជាលទ្ធផលគោលដៅ នៃការធ្វើការវាយប្រហារទាំងនោះត្រូវបានសម្រេចទាំងអស់។
ក្រុមមន្ត្រីបាននិយាយថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ ដោយមិនបានផ្តល់ការរាប់បញ្ចូលទីតាំងដែលរងផលប៉ះពាល់ ឬរាយបញ្ជីកងកម្លាំងដែលពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។
គួរឲ្យដឹងដែរថាក្រុមមន្ត្រីអ៊ុយក្រែនក៏បានបញ្ជាក់អំពីការវាយប្រហារនៅក្នុងតំបន់ជាច្រើន ខណៈពេលដែលរាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ដោយបញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ Poltava និងតំបន់ Zaporozhye ដែលគ្រប់គ្រងដោយអ៊ុយក្រែន។
មេដឹកនាំរុស្សីលោក Vladimir Putin ក៏បាននិយាយដែរថា មានការខូចខាតនៅតំបន់ Odessa, Sumy, Kharkov, Khmelnytsky និងរដ្ឋធានីអ៊ុយក្រែន ហើយថា ការវាយប្រហារពាក់ព័ន្ធនឹងមីស៊ីល យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកពីលើអាកាស៕
ប្រែសម្រួល៖ ស៊ុនលី
