បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងមកពីតំបន់ Gaza ចំនួន៣នាក់បន្ថែមទៀតដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល។
ព័ត៌មាននេះត្រូវបានចេញផ្សាយបើយោងតាមគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលសម្របសម្រួលការផ្ទេរនេះហើយ ជាថ្នូរនឹងគ្នា រដ្ឋាភិបាលយេរូសាឡឹមខាងលិចបានដោះលែងជនប៉ាឡេស្ទីនចំនួន ១៨៣នាក់ផងដែរ។
ការដោះលែងដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍បានបង្កើនចំនួនអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនសរុបដែលត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងនេះដល់ ៥៨៣ចាប់តាំងពីការផ្លាស់ប្តូរបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា ខណៈពេលដែលចំនួនអ្នកចាប់ជនជាតិអ៊ីស្រាអែល ដែលត្រូវបានដោះលែងពីហ្គាហ្សាឥឡូវនេះមានចំនួន ១៨នាក់។
គួរឲ្យដឹងដែរថាការដោះដូរនេះកើតឡើងជាលទ្ធផល នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ខ្មាំងដែលបានចងភ្ជាប់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅពាក់កណ្តាលខែមករា ដើម្បីបញ្ចប់ជម្លោះយោធារយៈពេល១៥ខែ ដែលបានធ្វើឱ្យតំបន់ហ្គាហ្សាស្ទើរតែសាបសូន្យ ដែលក្នុងនោះអ្នកដែលជាអជ្ញាកណ្តាលជួយសម្របសម្រួលនោះមានដូចជាកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ហើយកិច្ចព្រមព្រៀងនេះត្រូវបានរៀបចំឡើងដើម្បីចូលរួមជាបីដំណាក់កាល៕
ប្រែសម្រួល៖ ស៊ុនលី
