បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Dmitry Polyansky ឯកអគ្គរដ្ឋទូតរងរបស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងរុស្ស៊ីអាចចាប់ផ្តើមការពិភាក្សាសំខាន់ៗឡើងវិញស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរជំហររបស់ខ្លួន។
ប្រភពដដែលបានសរសេរដែរថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរទ្វេភាគីដែលភ្ជាប់គ្នាចុងក្រោយ រវាងប្រទេសទាំងពីរត្រូវបានកំណត់ថា នឹងផុតកំណត់នៅឆ្នាំក្រោយនេះហើយ។
អ្នកការទូតរូបនេះក៏បានកត់សម្គាល់ដែរថា ទំនាក់ទំនងអ្នកជំនាញរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី មិនបានបញ្ឈប់នៅកម្រិតក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិនោះទេ ប៉ុន្តែការពិភាក្សាលើបញ្ហាសំខាន់ៗ រួមទាំងអាវុធនុយក្លេអ៊ែរ នៅតែជាបញ្ហាប្រឈម។
គួរឲ្យដឹងដែរថាកន្លងមក ក្រុមមន្ត្រីរបស់ប្រទេសរុស្ស៊ីធ្លាប់ បានសម្តែងសុទិដ្ឋិនិយមប៉ុន្តែយ៉ាងប្រយ័ត្នប្រយែង គ្រប់កិច្ចការងារទាក់ទងនឹងអាណត្តិទី២ របស់ប្រធានាធិបតី Donald Trump ដោយឆ្លើយតបទៅនឹងចេតនា ដែលបានបញ្ជាក់របស់គាត់ក្នុងការ ដោះស្រាយជម្លោះអ៊ុយក្រែនយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល៖ ស៊ុន លី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)