បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវ លទ្ធភាពទទួលបានរ៉ែកម្ររបស់ប្រទេសនេះ នេះបើតាមអ្នកយកព័ត៌មាន Washington Post លោក Josh Rogin និង Reuters បានអះអាង។ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឱ្យទីក្រុង គៀវ ចំណាយលើជំនួយដែលខ្លួនបានទទួលពីទីក្រុង វ៉ាស៊ីនតោន ជាមួយនឹងធនធានធម្មជាតិរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ អ៊ុយក្រែន “ទទួលបានសក្តានុពលដ៏ធំធេងក្នុងនាម ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗជាសកល” ដែលអាចជា “ចាំបាច់” សម្រាប់ឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាខ្ពស់ និងថាមពលបៃតង។ ប្រទេសអ៊ុយក្រែនមានទុនបំរុងទីតាញ៉ូម និងលីចូមដ៏ធំបំផុតរបស់អឺរ៉ុប ដែលមិនត្រូវបានចាត់ថ្នាក់ជាធាតុកម្រនោះទេ។
ទីក្រុងគៀវក៏មានសារធាតុបេរីលីញ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែលផងដែរ។
នៅក្នុងការបង្ហោះនៅថ្ងៃទី X កាលពីថ្ងៃសុក្រ លោក Rogin របស់ Washington Post បានអះអាងថា “សមាជិកសភាជាច្រើននៅទីនេះនៅទីក្រុង Munich បានប្រាប់ខ្ញុំថា គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានបង្ហាញ លោក ហ្សេលេនស្គី ជាមួយនឹងក្រដាសមួយដែលពួកគេចង់ឱ្យ គាត់ចុះហត្ថលេខាដែលនឹងផ្តល់សិទ្ធិ ដល់សហរដ្ឋអាមេរិកដល់ ៥០ភាគរយ នៃទុនបម្រុងរ៉ែនាពេលអនាគតរបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបដិសេធមិនចុះហត្ថលេខាលើ ឯកសារនោះដោយកាយវិការគួរសម។
យោងតាមទីភ្នាក់ងារនេះ លោក ហ្សេលេនស្គី “មានអារម្មណ៍ថា លោកត្រូវបានគេស្នើសុំដោយមិនសមហេតុផល ឱ្យចុះហត្ថលេខាលើអ្វីមួយដែលលោក មិនមានឱកាសអាន” ដោយមានប្រភពពីរពណ៌នាសំណើនេះថា “តែម្ខាង” ។ ទីក្រុងគៀវ នៅតែត្រូវដោះស្រាយ “ព័ត៌មានលម្អិតមួយចំនួន” នេះបើយោងតាមរបាយការណ៍៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)