បរទេស៖ ដោយពាក់មួក និងអាវខ្មៅប្រពៃណី របស់ឥណ្ឌូនេស៊ី ប្រធានាធិបតីលោក Prabowo Subianto និយាយទៅកាន់កាមេរ៉ានៅក្នុងវីដេអូក្នុង Instagram ដោយសួរប្រជាជន របស់គាត់ពីរបៀប ដែលគាត់អាចជួយពួកគេ បន្ទាប់ពីការបោះឆ្នោតរបស់គាត់កាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Prabowo ហាក់សួរអ្នកមើលក្នុងឃ្លីបដែលបានបង្ហោះ កាលពីខែវិច្ឆិកាថា “អ្នកណាមិនបានទទួលជំនួយពីខ្ញុំ? តើអ្នកត្រូវការអ្វីឥឡូវនេះទេ?”
ប៉ុន្តែខណៈពេលដែលមាត់របស់មេដឹកនាំឥណ្ឌូណេស៊ី កម្រើកនិយាយ និង ភ្នែករបស់គាត់ដែលព្រិច ពាក្យដែលគាត់និយាយគឺ ជាផ្នែកមួយនៃការក្លែងបន្លំ តាមវីដេអូដ៏ស៊ីជម្រៅដែលបានរកឃើញដោយប៉ូលីសកាលពីខែមុន ដែលបានបោកប្រាស់ប្រជាជនឥណ្ឌូនេស៊ីនៅទូទាំង ២០ខេត្ត។
អ្នកដែលជាប់អន្ទាក់ដោយសារត្រូវបានស្នើសុំឱ្យទាក់ទងទៅលេខ WhatsApp ហើយប្រគល់ប្រាក់ចន្លោះពី ២៥០.០០០ ទៅ ១ លានរូពី ស្មើនឹង ១៥ ដុល្លារ ទៅ ៦០ ដុល្លារអាមេរិក ជា “ថ្លៃរដ្ឋបាល” ដើម្បីទទួលបានជំនួយដែលមិនធ្លាប់មាន។
ចាប់តាំងពីការបោះឆ្នោត នៅឥណ្ឌូនេស៊ីកាលពីឆ្នាំមុន អ្នកជំនាញបានព្រមានអំពីរលក នៃការក្លែងបន្លំយ៉ាងជ្រៅ ដូចជាសំឡេង រូបភាព និងវីដេអូ ដែលហាក់ដូចជា បានមកពីមនុស្សស្គាល់ម្នាក់ ប៉ុន្តែតាមពិតគឺជាការងារ របស់អ្នកបោកប្រាស់ ដោយប្រើឧបករណ៍បញ្ញាសិប្បនិម្មិត។
ជនរងគ្រោះនិយាយថា ការបោកបញ្ឆោតនេះ មានលក្ខណៈទំនើប ដែលធ្វើឲ្យអ្នកដទៃ ងាយនឹងរងគ្រោះ។
លោក Aryani អាយុ ៥៦ ឆ្នាំ ដែលបានប្រគល់ ប្រាក់ចំនួន ២០០.០០០ រូពី ទៅអ្នកបោកប្រាស់ បន្ទាប់ពីបានឃើញវី ដេអូក្លែង ក្លាយរបស់អ្នកជំនួញ ឥណ្ឌូណេស៊ីដ៏លេចធ្លោម្នាក់ ដោយលោកបាននិយាយថា “មនុស្សគួរតែប្រុងប្រយ័ត្ន បន្ថែមទៀត ។ កុំចាញ់បោកការទាក់ទាញ រង្វាន់ដោយងាយ” ។
“ខ្ញុំត្រូវការប្រាក់ ប៉ុន្តែជំនួសមកវិញ ខ្ញុំត្រូវបានគេស្នើឱ្យផ្ញើប្រាក់ទៅវិញ ។ ពួកគេថែមទាំងហៅជាវីដេអូជាមួយខ្ញុំ ដូចជាខ្ញុំកំពុងនិយាយផ្ទាល់ជាមួយពួកគេ”ផងដែរ ។
ក្នុងអំឡុងពេលយុទ្ធនាការ ប្រធានាធិបតីរបស់ប្រទេស អាស៊ីអាគ្នេយ៍ ការក្លែងបន្លំជ្រៅបានក្លាយ ជាឧបករណ៍ដ៏លេច ធ្លោមួយ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ទាំងគ្រោះថ្នាក់ និងមានប្រយោជន៍ដល់បេក្ខជន៕
ប្រែសម្រួលៈ ណៃ តុលា
