បរទេស៖ អគ្គលេខាធិការអង្គការ ណាតូ លោក Mark Rutte បានអំពាវនាវដល់មេដឹកនាំអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ឱ្យជួសជុលទំនាក់ទំនង ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមានការជជែកវែកញែកគ្នាយ៉ាង ក្តៅគគុកនៅសេតវិមាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ហ្សេលេនស្គី នៅថ្ងៃសុក្រដែលលោក Rutte បានពិពណ៌នាថាជា “អកុសល” នៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃសៅរ៍ ត្រូវបានបង្កើត ឡើងដំបូងដើម្បីបញ្ចប់កិច្ចព្រមព្រៀងរ៉ែ ប៉ុន្តែ វាបានប្រែក្លាយជាការកើន ឡើងកំដៅដ៏តានតឹងទៅវិញ។
មេដឹកនាំអ៊ុយក្រែនបានបន្តថា ក្រុងវ៉ាស៊ីនតោន គួរតែបង្កើន ការគាំទ្ររបស់ខ្លួនចំពោះក្រុងគៀវ ជាជាងដាក់ខ្លួនឯងជាអ្នក សម្រុះសម្រួលអព្យាក្រឹតជាមួយក្រុងម៉ូស្គូ។ យ៉ាងណាក៏ដោយ លោក ត្រាំ បានរិះគន់ លោក ហ្សេលេនស្គី ចំពោះអ្វីដែល លោកយល់ថា ជាការខ្វះការដឹងគុណចំពោះជំនួយរបស់អាមេរិក និងមិនមានឆន្ទៈក្នុងការធ្វើ សម្បទានដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ី។
ការប្រឈមមុខដាក់គ្នានេះបាន នាំឱ្យព្រឹត្តិការណ៍ប្រចាំថ្ងៃ ត្រូវបានកាត់បន្ថយដោយប្រធានាធិបតី សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានបណ្តេញលោក ហ្សេលេនស្គី ដែលជាភ្ញៀវចេញពីសេតវិមាន។ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានពណ៌នាការជួបគ្នានេះថាជា “បរាជ័យយ៉ាងធំធេង” ដោយលោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ឱ្យត្រលប់មកវិញនៅពេលដែលគាត់ “ត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកសន្តិភាព” ៕
ប្រែសម្រួលៈ ណៃ តុលា
