ព័ត៌មានអន្តរជាតិ

សេតវិមាន ពន្យល់ពីមូលហេតុ ដែលរុស្សី មិនស្ថិតក្នុងបញ្ជីប្រទេស ដែលរងការតម្លើងពន្ធគយថ្មី ដោយអាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានរតនាគារជាតិលោក Scott Bessent បាននិយាយថា ប្រទេសរុស្ស៊ីត្រូវបានដកចេញ ពីពន្ធគយថ្មីរបស់ប្រធានាធិបតី Donald Trump ដោយសារ តែការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលមានស្រាប់បានរឹតបន្តឹង ពាណិជ្ជកម្មរវាង ប្រទេសទាំងពីររួចហើយ ។

ថ្លែងទៅកាន់ Fox News នៅថ្ងៃពុធបន្ទាប់ពីការប្រកាស ពន្ធលើការនាំចូល លោក Bessent បានពន្យល់ថា រុស្ស៊ី រួមជាមួយបេឡារុស្ស គុយបា និងកូរ៉េខាងជើង មិនត្រូវបានតម្រង់ទិសក្រោម វិធានការថ្មីនោះទេ ដោយសារសហរដ្ឋអាមេរិក មិនធ្វើពាណិជ្ជកម្មប្រកបដោយអត្ថន័យ ជាមួយប្រទេសទាំងនេះហើយ ក្នុង​ករណី​របស់​រុស្ស៊ី លោក​បាន​សង្កត់​ធ្ងន់​ថាទណ្ឌកម្ម​កំពុង​ធ្វើ​ការងារ​ដែល​ពន្ធ​នឹង​ធ្វើ​រួច​ហើយ។

លោក Trump កាលពីថ្ងៃអង្គារបានបង្ហាញ ពីពន្ធថ្មីពី១០ភាគរយ ទៅ៥០ភាគរយ លើទំនិញនាំចូលពីប្រទេស ជាច្រើនដែលទំនិញ ទាំងនោះរួមមាន ៣៤% សម្រាប់ការនាំចូលរបស់ចិន ២០% លើផលិតផលសហភាពអឺរ៉ុប និង ២៤% លើទំនិញពីប្រទេសជប៉ុន ។
គួរឲ្យដឹងបន្ថែមទៀតថា យោង តាមលោកប្រធានាធិបតី ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តទូលំទូលាយ ក្នុងការលើកកម្ពស់ ឧស្សាហកម្មអាមេរិក និងកែតម្រូវនូវអ្វី ដែលលោក Trump បានពិពណ៌នាថាជា អតុល្យភាពពាណិជ្ជកម្ម និងមានភាពអយុត្តិធម៌ ទាំងស្រុងចំពោះអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top