បរទេស៖ រដ្ឋបាលសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានកែសម្រួលអត្រាពន្ធលើប្រទេសថៃ ឱ្យត្រឡប់ទៅតួលេខដើមវិញ គឺ ៣៧ភាគរយ ក្នុងពេលមានការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្ម បានធ្វើឱ្យភាគហ៊ុនថៃធ្លាក់ចុះ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបសម្ព័ន្ធពន្ធចុងក្រោយបំផុតដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ពន្ធគយដែលដាក់លើប្រទេសថៃត្រូវបានកំណត់នៅ 36% ធ្លាក់ចុះមួយភាគរយពីតួលេខមុន។
យ៉ាងណាក៏ដោយ នៅពេលដែល លោក Trump បានប្រកាសវិធានការសងសឹកកាលពីថ្ងៃពុធ ដំបូងអត្រាសម្រាប់ប្រទេសថៃត្រូវបានចង្អុលបង្ហាញ គឺ 36% មុនពេលវាត្រូវបានកើនឡើងដល់ 37% ។ ពន្ធគយដែលអនុវត្តចំពោះព្រះរាជាណាចក្រនឹងចូលជាធរមាននៅថ្ងៃទី ៩ ខែមេសា។
យុទ្ធនាការសងសឹកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យផ្សារហ៊ុនថៃ (SET) ធ្លាក់ចុះនៅថ្ងៃសុក្រនេះ ដោយឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃទីផ្សារពិភពលោកបន្ទាប់ពីការប្រកាសពន្ធដោយប្រធានាធិបតីអាមេរិក Donald Trump ។
ប្រែសម្រួលៈ ណៃ តុលា
