បរទេសៈ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់ក្រុមអ្នកគាំទ្រ លោកខាងលិច របស់ទីក្រុងគៀវ ពីបទប៉ុនប៉ងបង្កហេតុទីក្រុងមូស្គូ ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន។
ប្រភពដដែលបានសរសេរទៀតថាលោកបានសង្កត់ធ្ងន់ថា វិធានការដ៏ខ្លាំងនេះមិនចាំបាច់ទេ ហើយបានសម្តែងក្តីសង្ឃឹមថាវានឹងមិនមាននោះដែរ។នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតរុស្ស៊ី Pavel Zarubin ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Putin បានអះអាងថា លោកខាងលិចចង់ញុះញង់យើង ចង់បង្ខំយើងបង្កទៅជាកំហុសដ៏ធំមួយ។
ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ៖ មិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរទេ នៅក្នុងជម្លោះអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី បាននិយាយបន្ថែមថា ខ្ញុំសង្ឃឹមថាវា នឹងមិនចាំបាច់នោះដែរ។
បន្ថែមពីនោះលោក Putin បាននិយាយថា រុស្ស៊ីមាន កម្លាំងគ្រប់គ្រាន់ និងមធ្យោបាយដើម្បីនាំយកអ្វី ដែលបានចាប់ផ្តើម នៅឆ្នាំ២០២២ ទៅជាការសន្និដ្ឋាន សមហេតុផល ជាមួយនឹងលទ្ធផល អំណោយ ដែលអាចទទួលយក បាននៅពេលបច្ចុប្បន្ននេះ ។
កាលពីខែមុន លោក Sergey Shoigu ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់រុស្ស៊ី បានប្រាប់ TASS ថា អាវុធនុយក្លេអ៊ែរអាចត្រូវបានប្រើប្រាស់ ក្នុងករណីមាន ការឈ្លានពាន ប្រឆាំងនឹងរុស្ស៊ី ឬបេឡារូស ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
