ព័ត៌មានអន្តរជាតិ

ព្រឹតិ្តការណ៍​ ចាក់ផ្សាយ កម្មវិធីទូរទស្សន៍ ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅប្រទេសរុស្ស៊ី បានចាប់ដំណើរ ការនៅក្រុងមូស្គូ

មុនពេលដែលលោក Xi Jinping ប្រធានរដ្ឋចិន បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសរុស្ស៊ី និងអញ្ជើញចូលរួមពិធីអបអរសាទរ ដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ ក្នុងសង្រ្គាមការពារជាតិ ដ៏មហិមារបស់សហភាពសូវៀត ព្រឹតិ្តការណ៍ចាក់ផ្សាយកម្មវិធី ទូរទស្សន៍ដ៏ឆ្នើម របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅប្រទេសរុស្ស៊ី បានចាប់ដំណើរការនៅក្រុងមូស្គូ នៅពេលថ្មីៗកន្លងទៅនេះ ។ កម្មវិធីទូរទស្សន៍ដ៏ឆ្នើម របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំនួនជាង១០ ដូចជា «អ្នកអភិរក្សបេតិកភណ្ឌ» និង «ឈ្វេងយល់ពីប្រទេសចិន៖ មាគ៌ាទំនើបកម្មដ៏ពិសេស» ជាដើមនឹងចាក់ផ្សាយ ជាបន្តបន្ទាប់ តាមប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់ប្រទេសរុស្ស៊ី ។

លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានថ្លែងថា តាំងពីចូលឆ្នាំនេះមក លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ី បានធ្វើការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្ត្រពីរលើក ដោយបានលើកឡើងថា ចិននិងរុស្ស៊ីជាអ្នកជិតខាង ដែលស្ថិតស្ថេរ ជាមួយគ្នា ជាមិត្តពិតប្រាកដដែលរួមសុខរួមទុក្ខ ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក និងអភិវឌ្ឍជាមួយគ្នា ។ ឆ្នាំនេះ ជា “ឆ្នាំវប្បធម៌ចិន និងរុស្ស៊ី ” អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន សហការជាមួយប្រព័ន្ធ សារព័ត៌មានរុស្ស៊ី ដើម្បីរួមគ្នារៀបចំព្រឹតិ្តការណ៍ ចាក់ផ្សាយលើកនេះ គឺជាវិធានការជាក់ស្តែង ដើម្បីអនុវត្តគំនិតឯកភាពរួម របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រឹងមូលដ្ឋានឆន្ទៈប្រជាជន នៃចំណងមិត្តភាព រវាងចិននិងរុស្ស៊ីផងដែរ ។ ទស្សនិកជនទាំងឡាយ នៃប្រទេសរុស្ស៊ីអាចឈ្វេងយល់ ពីការអនុវត្តជាក់ស្តែងប្រកប ដោយការច្នៃប្រឌិតថ្មី ស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន តាមរយៈកម្មវិធីដ៏ឆ្នើម ដូចជា «អ្នកអភិរក្សបេតិកភណ្ឌ»និង «ឈ្វេងយល់ពីប្រទេសចិន ៖ មាគ៌ាទំនើបកម្មដ៏ពិសេស»ជាដើម ក្នុងន័យយល់ដឹងពីភាពរស់រវើក នៃប្រទេសចិនក្នុងយុគសម័យថ្មី និងភាពទាក់ទាញដ៏ ពិសេសរបស់វប្បធម៌ចិន ៕

To Top