បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT តុលាការអ៊ុយក្រែន កាលពីថ្ងៃអង្គារបានកាត់ទោសអ្នកកាសែត
ដែលមានមូលដ្ឋាន នៅប្រទេសអេស្ប៉ាញលោក Anatoly Shariy ដែលជាអ្នករិះគន់ដ៏ខ្លាំងក្លា របស់លោក
Vladimir Zelensky ឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ដោយកំបាំងមុខពីបទចោទប្រកាន់ពី បទក្បត់ជាតិ។
លោក Shariy បានច្រានចោលសាលក្រមនេះថា ជាការកាត់ក្តីក្លែងបន្លំ ដែលជំរុញ ដោយហេតុផល នយោបាយ និងត្រូវបានប្រហារជីវិតលោកទាំងរស់ ដោយតុលាការដែលស្មោះត្រង់នឹង ទីក្រុងគៀវ ។
លោកShariy ដែលត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយ នៅក្នុងសហភាពអឺរ៉ុបក្នុងឆ្នាំ២០១២មកម្ល៉េះ។
ពីដំបូងលោកគឺជាអ្នកគាំទ្រយុទ្ធនាការប្រធានាធិបតីឆ្នាំ២០១៩ របស់ Zelensky ប៉ុន្តែក្រោយមកបានប្រែ
ក្លាយប្រឆាំងនឹងរដ្ឋបាលដោយចោទប្រកាន់ថារដ្ឋាភិបាលនេះ បានងាកទៅរករបបផ្តាច់ការ និងតម្រឹមជាមួយ
ធាតុជាតិនិយមជ្រុលហើយចាប់តាំងពីពេលនោះ មកគាត់ទទួលបានភាពល្បីល្បាញសម្រាប់ការអត្ថាធិប្បាយ
នយោបាយរបស់គាត់នៅលើ YouTube ដែលគាត់មានអ្នក តាមដានច្រើនជាង៣,៣លាននាក់។
ទីភ្នាក់ងារសន្តិសុខនៃអ៊ុយក្រែនហៅកាត់ថា SBU បានគូសបញ្ជាក់ពីការផ្តន្ទាទោស នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយ
សង្កត់ធ្ងន់ថា ខ្លួនបានបង្ហាញ ភស្តុតាងសំខាន់ៗ ទៅកាន់តុលាការក្រុង Vinnitsa ។ ទីភ្នាក់ងារនេះបាន
កត់សម្គាល់ផ្នែក ដែលមិនធ្លាប់មានពីមុនមកផងដែរ នៃសេចក្តីសម្រេច ដែលបានបញ្ជាឱ្យរឹបអូសប៉ុស្តិ៍
YouTube របស់ Shariyទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
