ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូថា អ៊ុយក្រែនបរាជ័យ ក្នុងការបំផ្លាញ យន្តហោះរុស្ស៊ី តាមរយៈការវាយប្រហារដោយប្រើ យន្តហោះ គ្មានមនុស្សបើក

RT News

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា គ្មានយន្តហោះរុស្ស៊ីណាមួយ ដែលជាគោលដៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន នាពេលថ្មីៗនេះ ត្រូវបានបំផ្លាញនោះទេ ។ លោក​បាន​ប្រាប់សារព័ត៌មាន TASS បែបនេះ ក្នុង​បទ​សម្ភាស​មួយ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន បានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ី ជាច្រើនកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយលុកតំបន់ចំនួនប្រាំ ចាប់ពី Murmansk នៅតំបន់ Arctic រហូតដល់ Irkutsk ក្នុងតំបន់ស៊ីបេរី។

ទីក្រុងគៀវបានអះអាងថា ការវាយប្រហារនេះ បានធ្វើឱ្យខូចខាត ឬបំផ្លាញយន្តហោះយោធារុស្ស៊ី ប្រមាណ ៤០ គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 និង Tu-22 ផងដែរ។ យ៉ាង​ណា​មិញ ទីក្រុង​ម៉ូស្គូ​បាន​ច្រាន​ចោល​ទាំង​ចំនួន និង​ទំហំ​នៃ​ការ​ខូច​ខាត ។

លោក Ryabkov បាននិយាយដោយឆ្លើយតប ទៅនឹងសំណួរអំពីថា តើការវាយប្រហារបានប៉ះពាល់ ដល់ស្ថិរភាពយុទ្ធសាស្ត្រ ឬយ៉ាងណាថា “ឧបករណ៍ ដូចដែលបានបញ្ជាក់ដោយក្រសួងការពារជាតិ មិនត្រូវបានបំផ្លាញទេ ប៉ុន្តែត្រូវបានខូចខាត ។ វានឹងត្រូវស្តារឡើងវិញ” ។

លោកបាន​អះអាង​ថា ការ​អះអាង​របស់​ក្រុង ​កៀវ​ អំពី​លទ្ធផល​ នៃ​ការ​វាយ​ប្រហារ​មិន​ស្រប​គ្នា ហើយថា “មិនមានអ្វីសូម្បី តែចូលមកជិត” ទៅនឹងកម្រិត នៃការខូចខាតដែលដកស្រង់ ដោយទីក្រុងគៀវ  ដោយជំរុញឱ្យអ្នកសារព័ត៌មាន ពឹងផ្អែកតែលើព័ត៌មាន ដែលបានចែករំលែក តាមរយៈបណ្តាញ ផ្លូវការរបស់ក្រសួង ការពារជាតិ រុស្ស៊ីប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top