ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស គម្រាមដកមូលនិធិ និងដើរចេញពីសមាជិកភាពពីតុលាការ ICC ជុំវិញបញ្ហាអីស្រាអ៊ែល

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT  អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានគំរាមទារប្រាក់ត្រឡប់មកវិញ ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងដកចក្រភពអង់គ្លេសចេញពីសន្ធិសញ្ញា ប្រសិនបើប្រធានរដ្ឋអាជ្ញា Karim Khan នៅតែបន្តស្វែងរកដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ដែលធ្វើឡើងតាំងតែពីឆ្នាំមុន។

ICC បានចេញដីកាកាលពីខែវិច្ឆិកាឆ្នាំមុន សម្រាប់ការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងបន្ទាប់មករដ្ឋមន្ត្រីការពារជាតិ Yoav Gallant ក៏ដូចជាមេដឹកនាំក្រុម Hamas បីនាក់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្តនៅក្នុងជម្លោះ Gaza ។

ចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើលោក Khan ដោយចោទប្រកាន់គាត់ពីបទរំលោភអំណាច ដោយព្យាយាមក្នុងការធ្វើឲ្យមានភាពលំបាក ទៅដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថាលោកCameron ដែលពេលនោះជារដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋាភិបាល របស់លោកអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak តាមសេចក្តីរាយការណ៍បានទូរស័ព្ទទៅ Khan ហើយបានព្រមានគាត់ថាការស្វែងរកដីកានឹងដូចជា ការទម្លាក់គ្រាប់បែកមួយយ៉ាងដូច្នោះដែរហើយគាត់ បានរាយការណ៍ថាបានសន្យាថាទីក្រុងឡុងដ៍នឹង បដិសេធតុលាការហើយដកខ្លួនចេញ ពីលក្ខន្តិកៈទីក្រុងរ៉ូមប្រសិនបើ ICC នៅតែបន្តចេញដីកាចាប់ខ្លួននេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top