ព័ត៌មានអន្តរជាតិ

ខេត្តភាគខាងត្បូងរបស់ប្រទេសថៃ នៅតែបន្តញ៉ាំញីដោយការបំផ្ទុះគ្រាប់បែក ដោយក្រុមបះបោរ

ក្រុមល្បាតស្ម័គ្រចិត្តពីរនាក់ បានរងរបួសនៅពេលដែលគ្រាប់បែក នៅតាមដងផ្លូវបានផ្ទុះនៅក្នុងស្រុក Rangae នៃខេត្តជាប់ព្រំដែនភាគខាងត្បូងនេះ កាលពីព្រឹកថ្ងៃសៅរ៍ ខណៈដែលអំពើហិង្សានៅភាគខាងត្បូង ដ៏ជ្រៅនៅតែបន្តកើតមានក្នុងប្រទេសថៃ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមការិយាល័យទំនាក់ទំនងសាធារណៈខេត្តបានឱ្យដឹងថា ឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅម៉ោងប្រហែល ៩ និង៣០នាទីព្រឹក នៅក្នុងភូមិប្លាតៃ ភូមិទី៤ ក្នុងស្រុក Bango Sato ។

គ្រាប់បែកនេះត្រូវបានបំផ្ទុះនៅពេលក្រុមល្បាតពី Ranger 4516 ឆ្លងកាត់តំបន់នោះ។ ការផ្ទុះនេះបានរងរបួសទាហ៊ានស្ម័គ្រចិត្តពីរនាក់។

Anusorn Noree របួសជើងស្តាំ និងដៃ ចំណែក Sakchai Kaisaengsit របួសដៃស្តាំ។ អ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Rangae។ ប៉ូលិស ទាហាន និងមន្ត្រី បានស៊ើបអង្កេតកន្លែងកើតហេតុ ដោយបានបិទតំបន់នោះ ដើម្បីធានាសុវត្ថិភាព និងប្រមូលភស្តុតាង។

ការស៊ើបអង្កេតដំបូងបានណែនាំថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយ ពួកបះបោរក្នុងគោលបំណងបង្កើតភាពចលាចល។ កាលពីសប្តាហ៍មុន មន្ត្រីពីរនាក់បានរងរបួសក្នុងការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារលើប៉ុស្តិ៍សន្តិសុខក្នុងស្រុក Sukhirin នៃខេត្ត Narathiwat៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top