ព័ត៌មានអន្តរជាតិ

ប្រភពពីរដ្ឋាភិបាលនៅទីក្រុង New Delhiថា នាយករដ្ឋមន្ត្រីឥណ្ឌា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចំពេលមានការវាយលុកផ្នែកពន្ធរបស់លោក Trump

RT News

បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi គ្រោងនឹងធ្វើដំណើរទៅកាន់ ប្រទេសចិននៅចុងខែសីហានេះ ហើយត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping, នេះបើយោងតាមប្រភពរដ្ឋាភិបាលនៅទីក្រុង New Delhi បានប្រាប់សារព័ត៌មាន RT ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Donald Trump បាន​គំរាម​ដំឡើង​ពន្ធ​ទ្វេ​ដង​លើ​ទំនិញ​ឥណ្ឌា​ជុំវិញ ការ​ទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី។ ពន្ធរបស់សហរដ្ឋអាមេរិកចំនួន 25% លើទំនិញឥណ្ឌាបានចូលជាធរមានកាលពីយប់ថ្ងៃពុធ។

សារព័ត៌មាន Indian Express បានរាយការណ៍មុននេះ ដោយដកស្រង់ប្រភពថា លោក Modi នឹងចូលរួមកិច្ចប្រជុំកំពូលរបស់ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ដោយបន្ថែមថា កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរអាចធ្វើឡើងនៅខាងក្រៅ។

លោក Modi បានទៅប្រទេសចិនចុងក្រោយក្នុងឆ្នាំ ២០១៨ សម្រាប់កិច្ចប្រជុំកំពូល កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន មួយផ្នែកដោយសារតែការប៉ះទង្គិចគ្នា យ៉ាងបង្ហូរឈាមរវាងកងទ័ពឥណ្ឌា និងចិននៅក្នុងតំបន់ជម្លោះនៃជ្រលង Galwan ៕

ប្រែសម្រួលៈ ណៃ តុលា

To Top