ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ថា អង្គការណាតូ គួរតែបណ្តេញប្រទេសអេស្ប៉ាញចេញពីប្លុកយោធានេះ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អង្គការណាតូគួរតែបណ្តេញប្រទេសអេស្ប៉ាញចេញពីប្លុកយោធានេះ ដោយសារអេស្បាញញបរាជ័យក្នុងការបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិថ្មី 5% ។ មេដឹកនាំអាមេរិក ដែលជាអ្នកនាំមុខលើការបង្កើនថវិកានេះ បានអះអាងថា លោកបានធានាការប្តេជ្ញាចិត្តនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អង្គការ ណាតូ កាលពីខែមិថុនា។

លោក ត្រាំ បាននិយាយថា “ប្រហែលជាអ្នកគួរបោះពួកគេចេញពី ណាតូ ដោយស្មោះត្រង់” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានលើកឡើងពីបញ្ហានេះក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីហ្វាំងឡង់ Alexander Stubb នៅការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍។ លោកក៏បានអួតអំពីការធ្វើឱ្យសមាជិកណាតូប្តេជ្ញាចិត្តចំពោះគោលដៅចំណាយថ្មី “ជាឯកច្ឆ័ន្ទ” ផងដែរ។

ប្រធានាធិបតី​អាមេរិក​បាន​ចោទសមាជិក​ណាតូ​គឺអេស្បាញម្តង​ហើយ​ម្តង​ទៀត​ថា​ បាន​ខកខាន​ក្នុង​ការ​ផ្តល់​បន្ទុក​លើ​ការចំណាយ​យោធា​ដោយ​សមធម៌​សូម្បីតែ​ក្នុងអំឡុងពេល​លោកកាន់តំណែងក្នុងអាណត្តិ​ដំបូង​ក៏ដោយ។ ចាប់តាំងពីចូលកាន់តំណែងម្តងទៀតក្នុងខែមករាមក លោកបានទាមទារកាន់តែខ្លាំងថា សមាជិកអឺរ៉ុបរបស់ប្លុកនេះចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ។

ប្រែសម្រួលៈ ណៃ តុលា

To Top