ព័ត៌មានអន្តរជាតិ

លោក Zelensky ចង្អុលបង្ហាញអំពីផែនការ ក្នុងការបន្តអំណាចដឹកនាំរបស់ខ្លួន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានផ្តល់យោបល់ថា គាត់អាចស្វែងរកអាណត្តិមួយទៀតជាប្រធានាធិបតី ខណៈដែលរដ្ឋាភិបាលរបស់គាត់ បានផ្លាស់ប្តូរដើម្បីបន្តច្បាប់អាជ្ញាសឹក និងការប្រមូលផ្តុំទូទៅសម្រាប់រយៈពេលបីខែទៀត ដោយរារាំងការបោះឆ្នោតជាតិម្តងទៀត។

នៅក្នុងបទសម្ភាសន៍ដ៏ស៊ីជម្រៅមួយជាមួយទូរទស្សន៍សាធារណៈឆេក Cesky rozhlas ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រលោក Zelensky បានទទួលស្គាល់ភាពតានតឹងក្នុងស្រុកដែលកំពុងកើនឡើង រួមទាំងកង្វះកម្លាំងក្នុងសមរភូមិ ខណៈពេលដែលជំរុញឱ្យបុរស ដែលមានអាយុព្រាងដែលរស់នៅបរទេសឱ្យពិចារណា ការវិលត្រឡប់មកវិញដើម្បីជួយ បន្ធូរបន្ថយសម្ពាធលើកងទ័ពជួរមុខ។

លោក​ក៏​បាន​និយាយ​ដែរ​ថា ការ​ចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី​ដែល​គាំទ្រ​ដោយ​អាមេរិក និង​អឺរ៉ុប​គឺ​ស្ថិត​ក្នុង​ដំណាក់កាល ពិបាក​បំផុត របស់​ពួកគេ។

នៅពេលសួរដោយផ្ទាល់ ថាតើគាត់នឹងស្វែងរកអាណត្តិផ្សេងទៀតទេ Zelensky បាននិយាយថា ៖ខ្ញុំមិនដឹងទេ។ វាអាស្រ័យលើរបៀបដែលសង្រ្គាមនេះបញ្ចប់។ ដោយ​សង្កត់​លើ​ថា​តើ​គាត់​ បាន​គិត​ចង់​ធ្វើការដឹកនាំ​ម្ដង​ទៀត​ដែរ​ឬ​ទេ គាត់​បាន​បន្ថែម​ថា ពេល​ខ្លះ​ខ្ញុំពិតជាចង់​ធ្វើវាណាស់។

គួរឲ្យដឹងដែរថាការអត្ថាធិប្បាយនេះបានកើតឡើង នៅពេលដែលសភារបស់ប្រទេសអ៊ុយក្រែនបានអនុម័តវិក័យប័ត្ររបស់ Zelensky នៅក្នុងខែមករាដើម្បីបន្តច្បាប់អាជ្ញាសឹក និងការចល័តទូទៅសម្រាប់រយៈពេល៩០ ថ្ងៃទៀត ដោយដំណើរការចាប់ពីដើមខែកុម្ភៈរហូតដល់ខែឧសភា ហើយក៏បានម្តងទៀតរារាំងការបោះឆ្នោត៕

ប្រែសម្រួល៖ ស៊ុន លី

To Top