ព័ត៌មានអន្តរជាតិ

គុណតម្លៃក្នុងយុគសម័យ និងអត្ថន័យសកលនៃកម្លាំងផលិតកម្មគុណភាពថ្មី

សម្រាប់ប្រទេសចិន កម្លាំងផលិតកម្មគុណភាពថ្មីបានផ្តល់ការគាំទ្រដ៏រឹងមាំចំពោះការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម នវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍបៃតង និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចចិនមានកំណើនសមហេតុផងនិងប្រកបដោយប្រសិទ្ធភាព គឺជាកម្លាំងចលករដ៏ខ្លាំងនៃការសម្រេចទំនើបកម្មតាមបែបផែនចិន។

សម្រាប់សកលលោក កម្លាំងផលិតកម្មគុណភាពថ្មីមានអត្ថន័យសកលដ៏សំខាន់។ វាបានផ្តល់មាគ៌ាធ្វើទំនើបកម្មមួយចំពោះប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលអភិវឌ្ឍដោយមិនមានការប្លន់យកធនធាន មិនមែនគិតតែអត្រាកំណើននិងផ្តោតលើការជំរុញដោយនវានុវត្តន៍ជាមាគ៌ាថ្មីឆ្ពោះទៅរកទំនើបកម្ម ។ ប្រឈមមុខនឹងបញ្ហាប្រឈមរួមដូចជា ការប្រែប្រួលអាកាសធាតុសកល ការអភិវឌ្ឍមិនមានតុល្យភាព និងកម្លាំងចលករកំណើនមិនគ្រប់គ្រាន់ជាដើម កម្លាំងផលិតកម្មគុណភាពថ្មី ដែលសំដៅលើគំនិតនវានុវត្តន៍ ការអភិវឌ្ឍបៃតងនិងចែករំលែកគ្នា បានរួមចំណែកជាតម្រិះប្រាជ្ញាចិននិងផែនការចិនសម្រាប់ការស្តារសេដ្ឋកិច្ចសកល ការអភិវឌ្ឍជានិរន្តរភាព និងការជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

នៅលើឆាក មនុស្សយន្តរាំជាមួយមនុស្ស ក្នុងរោងចក្រ មនុស្សយន្តនិងមនុស្សសហការគ្នាប្រកបដោយប្រសិទ្ធភាព នៅពីក្រោយសុទ្ធតែជាចលនានៃលំហូរទិន្នន័យ ជាដំណើរការនៃក្បួនដោះស្រាយ គឺបច្ចេកវិទ្យាកំពុងផ្តល់លទ្ធភាព គឺកម្លាំងផលិតកម្មគុណភាពថ្មីដំណើរការជាក់លាក់។ វាបានប្រាប់មនុស្សថា កម្លាំងផលិតកម្មគុណភាពថ្មីជាបដិវត្តដ៏អស្ចារ្យមួយ ដែលកែប្រែយ៉ាងស៊ីជម្រៅចំពោះវិធីសាស្ត្រផលិតភាព របៀបរស់នៅ និងមធ្យោបាយអភិបាលកិច្ច៕

To Top